នៅពេលដែល ស្រទាប់ខាងក្រៅនៃគ្រាប់ភ្នែក ឬ ផ្នែកពណ៌សនៃគ្រាប់ភ្នែក មានការរំខាន ដោយ សារតែ ខ្យល់ស្ងួត , ការជួបប្រឈមនឹងពន្លឺព្រះអាទិត្យ , ធូលី ឬ វត្ថុអ្វីមួយចំលែក នោះវានឹងមាន ប្រតិកម្មអាលែហ្សី , ការ ចំលងរោគ ឬ ការប៉ះទង្គិច ហើយសរសៃឈាមនៃគ្រាប់ភ្នែកចាប់ផ្តើម រីកធំ និង មើលទៅយើងឃើញភ្នែកឡើង មាន ពណ៌ក្រហម។ ឱសថដែលមានដាក់លក់ សម្រាប់កាត់បន្ថយ ភាពក្រហមច្រាលនៅនឹងភ្នែកអាច ផ្តល់ ផលប៉ះពាល់ដល់ភ្នែករបស់អ្នក ។
តែទោះជាយ៉ាងណា ក៏ដោយ ឱសថធម្មជាតិ អាចជួយធ្វើអោយភ្នែកក្រហម របស់អ្នក បានធូរស្រាល ដោយមិនមានផលរំខានណាមួយ នោះទេ។ អ្នកអាចដឹងពី វិធីនៃការព្យាបាលភ្នែកក្រហម នេះ ជាមួយនឹងឱសថធម្មជាតិ ដូចដែលមានខាងក្រោមនេះ ។
- ប្រើថ្នាំបន្តក់ភ្នែក homeopathic ។ ភាគច្រើននៃថ្នាំបន្តក់ភ្នែក ដែលមានដាក់លក់ គឹត្រូវបានធ្វើឡើង ដើម្បី អោយសរសៃឈាម នៅក្នុងគ្រាប់ភ្នែករួមតូច ដើម្បីកាត់បន្ថយនូវភាពក្រហម ប៉ុន្តែវាអាចបណ្តាលអោយ មានផលប៉ះពាល់ដល់ ភ្នែករបស់អ្នកនៅពេលក្រោយ មកទៀត។ ថ្នាំបន្តក់ភ្នែក homeopathic ធម្មជាតិ គឺធ្វើ ឡើងដើម្បីព្យាបាល ភាពស្ងួតនៃភ្នែក និង ធ្វើអោយអ្នកហូរទឹកភ្នែក ហើយវាអាចធ្វើការប្រើប្រាស់បាន ដោយមិនមាន ការប្រឈមនឹង ផលរំខានណាមួយនោះទេ ។
- អ្នកអាចធ្វើអោយ ភាពស្ងួតរបស់ភ្នែកអ្នកបានស្រាកស្រាន្ត ដោយការដាក់ស្បៃត្រជាក់ទៅលើភ្នែករបស់ អ្នក ជាពិសេសប្រសិនបើអ្នក មានភ្នែកក្រហមដោយសារតែ ការប្រឹងទាញសន្ធឹងគ្រាប់ភ្នែក ឬ ការមាន ស្ត្រេស។ អ្នកគ្រាន់តែដាក់ ក្រណាត់សើម នៅពីលើភ្នែកដែលបិទរបស់អ្នក និង ធ្វើការសម្រាកអោយបាន ពីរ ឬ បីនាទី។ ក្រណាត់សើមនេះ នឹងជួយសម្រួល សរសៃឈាម ខណៈពេលដែលភ្នែករបស់អ្នក បិទជិត ក្នុងរយៈពេល ពីរបីនាទី ហើយវានឹងជួយផ្តល់សំណើមផងដែរ ។
- ដាក់ស្បៃដែលមានរុំថ្នាំបុរាណ ក្តៅឧណ្ណៗ ទៅលើភ្នែកដែលក្រហម និង រម៉ាស់ ហើយអ្នកមិនត្រូវញីវា នោះ
- ទេ។ ស្ងោរថ្នាំនោះ ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកមួយកែវ ក្នុងរយៈពេល២០នាទីនិង ទុកអោយវាត្រជាក់ នៅក្នុងកំដៅមួយដ៏សមរម្យ។ ច្របាច់យកជាតិថ្នាំនោះចេញ និង ជ្រលក់ក្រណាត់ស្អាត ទៅក្នុងតែក្តៅ ឧណ្ឌៗ។ ពូតយកធាតុរាវបន្ថែមទៀត ពីថ្នាំបុរាណនោះ រួចដាក់វាទៅលើភ្នែករបស់អ្នក ក្នុងរយៈពេល ១៥ ទៅ ២០នាទី និងដាក់ទឹកតែក្តៅឧណ្ឌៗម្តងទៀត តាមដែលអ្នកត្រូវការ ។
- ស្ងោរ គ្រាប់ធញ្ញជាតិ fennel កន្លះស្លាបព្រាកាហ្វេ ទៅក្នុងទឹកមួយកែវ ក្នុងរយៈពេល ២០នាទី ពូតវា រួចទុក អោយទឹកថ្នាំនេះត្រជាក់។ ប្រើទឹកថ្នាំនេះ ជាឱសថលាងភ្នែក ដើម្បីបានទាំងការសំអាតភ្នែកផង និង បន្ថយ នូវផលរំខាននៃភ្នែកក្រហមនេះផង ។
គន្លឹះ និង ការប្រុងប្រយ័ត្ននៃការថែទាំភ្នែក
- គេងអោយបានគ្រប់គ្រាន់។ ក្នុងអំឡុងពេល នៃម៉ោងសម្រាក នោះភ្នែករបស់អ្នក នឹងមានឱកាសក្នុងការ សម្រាក និង បង្គ្រប់ជាតិទឹក ហើយជាធម្មជាតិវាអាច បំបាត់នូវភាពក្រហម។ ប្រសិនបើអ្នក គេងបានតិច ជាង៨ម៉ោង នោះឱកាសដ៏ល្អនៃការព្យាបាលវានោះគឺ អ្នកត្រូវបន្ថែមការសម្រាករបស់ភ្នែកអ្នក។
- ប្រសិនបើអ្នក ឃើញមានភ្នែកក្រហមនៅពេលព្រឹក នោះអ្នកត្រូវព្យាបាលត្របកភ្នែករបស់អ្នក គឺមិនមែន គ្រាប់ភ្នែករបស់អ្នកនោះទេ។ ប្រសិនបើអ្នកក្រោកមកជាមូយនឹង ភ្នែកក្រហម នោះអ្នកនឹងអាចមាន ការ រលាកត្របកភ្នែកក្នុងកម្រិតស្រាល។ អ្នកត្រូវសំអាត គ្រឿងសំអាងនៅលើមុខអោយបានស្អាតល្អ និងលាង ត្របកភ្នែករបស់អ្នក ជាមួយនឹងទឹកក្តៅឧណ្ឌៗ ជារៀងរាល់យប់ មុនពេលអ្នកចូលគេង ហើយអ្នកនឹង ឆាប់ឃើញថា ភ្នែករបស់អ្នកនឹងមិនសូវឡើងក្រហមនៅពេល ព្រឹកទៀតទេ។
- អ្នកត្រូវទៅអោយ គ្រូពេទ្យពិនិត្យ ប្រសិនបើអាការៈក្រហមភ្នែករបស់អ្នក មានរយៈពេលច្រើនជាង លើសពី ពីរបីថ្ងៃ ឬកើតមានរួមជាមួយនឹង ការហើមប៉ោង ឈឺចាប់ ឬ មើលមិនឃើញអ្វីសោះ ។