ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា អាហារមួយចំនួនអាចបន្សាបជាតិពុលពីថ្លើមបានយ៉ាងប្រសើរ។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួយបន្សាបជាតិពុលពីថ្លើម ៖
១. ស្ពៃក្ដោប
មានផ្ទុកសារធាតុ glucosinolates ដែលផលិត isothiocyanates ទទួលខុសត្រូវសម្រាប់រំញោចការបណ្ដេញជាតិពុល និងជាតិគីមីគ្រោះថ្នាក់ចេញពីរាងកាយ។
២. ផ្លែបឺរ
ផ្លែបឺរមានឥទ្ធិពលមិនគួរអោយជឿក្នុងការជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ហើយវាក៏ធ្វើអោយប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងទៀតផង។ ផ្លែបឺរក៏មានផ្ទុកសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ហើយផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុលនិងសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោម និងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៣. ប៉េងប៉ោះ
មានផ្ទុកសមាសធាតុ Glutathione ខ្ពស់ដែលជាជំនួយការថ្លើមក្នុងដំណើរការបន្សាបជាតិពុល។ បន្ថែមពីនេះប៉េងប៉ោះក៏ជាប្រភពនៃសារធាតុ Lycopene ដែលផ្ដល់ឱ្យរាងកាយនូវការការពារប្រឆាំងនឹងជំងឺមហារីក។
៤. ការ៉ុត និងមើមឆៃថាវក្រហម
ក៏មានផ្ទុកសម្បូរដោយ Glutathione ដែលជួយក្នុងដំណើរការបន្សាបជាតិពុលនៃថ្លើមគួរឱ្យកត់សម្គាល់។ មើមឆៃថាវក្រហមនិងការ៉ុតក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ flavonoids និង beta carotene ផងដែរ។ ការទទួលទានបន្លែមើមពីរប្រភេទនេះឱ្យបានទៀងទាត់អាចជួយធ្វើឱ្យមុខងារថ្លើមទាំងមូលកាន់តែមានលក្ខណៈប្រសើរឡើង។
៥. ស្ពៃពួយឡេង
ស្ពៃពួយឡេងដែលមិនទាន់ចម្អិន គឺជាប្រភពដ៏ល្អបំផុតមួយនៃ glutathione ដែលផលិតអង់ស៊ីមសម្អាតថ្លើម។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕