Hypertension គឺជាពាក្យបច្ចេកទេសផ្នែកវេជ្ជសាស្ត្រមួយ ដែលបានន័យថា ជំងឺលើសសម្ពាធឈាម ។ ខណៈពេលដែល មនុស្សភាគច្រើនដែលមានអាយុ លើសពី ៥៥ឆ្នាំ នឹង កើតមានជំងឺលើសសម្ពាធឈាមនេះ ជាដំណឹងល្អ គឺថា អ្នកអាចជ្រើសរើសទំលាប់រស់នៅប្រចាំថ្ងៃដ៏សាមញ្ញ ដែលនឹង មានឥទ្ធិពលជាវិជ្ជមាន ចំពោះសម្ពាធឈាមរបស់អ្នក។

ការគ្រប់គ្រងនូវអ្វីដែលអ្នកទទួលទាន គឺជាដំណាក់កាល ដ៏សំខាន់ ក្នុងការធ្វើអោយផ្នែកទាំងអស់នៃសុខភាព និង រូបរាង របស់អ្នកមានភាព ល្អប្រសើរឡើងវិញ សម្រាប់អ្នកទាំងឡាយណាដែលរស់នៅជាមួយនឹងជំងឺនេះ ។
អាហារដែលសំបូរទៅដោយជាតិសូដ្យូម
អាហារដែលអ្នកពិតជាចាំបាច់ ត្រូវតែជៀសវាងនោះគឺ ប្រភេទអាហារទាំងឡាយណាដែលមានផ្ទុក ជាតិសូដ្យូម ជាច្រើន តាមដែលពួកវាអាចបំផ្លាញដោយផ្ទាល់ ទៅលើបេះដូង និង សសៃអាទែ ដែលនេះជាកត្តាដ៏ចំបង ក្នុងការ បង្កើតអោយមានជំងឺលើសសម្ពាធឈាម។ វិទ្យាស្ថានសុខភាពជាតិ បាននិយាយថា ការប្រើប្រាស់ជាតិសូដ្យូម តិចតួច គឺ ជាគន្លឹះដ៏ល្អ ក្នុងការរក្សាសម្ពាធឈាម អោយមានសុខភាពល្អ។

មនុស្សពេញវ័យដែលមានសុខភាពល្អ ភាគច្រើន ត្រូវការជាតិសូដ្យូមត្រឹមតែ ១៥០០ ទៅ ២៤០០មីលីក្រាម ប៉ុណ្ណោះក្នុងមួយថ្ងៃ។ មន្ទីរព្យាបាល មេយ៉ូ បានរាយការណ៍ថា អ្នកជងឺលើសសម្ពាធឈាម គួរតែព្យាយាមប្រើ ជាតិ សូដ្យូមនេះ អោយបានទាបជាង ១៥០០មីលីក្រាមជារៀងរាល់ថ្ងៃ ដែលវិធីនេះគឺអាចជួយ កាត់បន្ថយសម្ពាធឈាម អ្នកបានពី ២ ទៅ ៨ mm Hg ។ ប្រព័ន្ធផ្សព្វផ្សាយសុខភាពសហគមន៍ បានធ្វើការណែនាំថា ការបង្កើននូវការប្រើ ប្រាស់សារជាតិប៉ូតាស្យូម គឺអាចជួយធ្វើអោយ ការចុះទាបនៃជាតិសូដ្យូមដែលមាននៅលើសម្ពាធឈាម ហាក់មាន ភាពប្រសើរឡើង ។
ជាការបន្ថែមទៅលើ ការកាត់បន្ថយនៃបរិមាណសូដ្យូម ដែលត្រូវបានប្រើប្រាស់ ដោយផ្ទាល់នៅក្នុងចំណី គ្រូពេទ្យក៏បានណែនាំផងដែរថា មនុស្សដែលមានជំងឺលើសសម្ពាធឈាមនេះ ត្រូវតែមានភាព ប្រុងប្រយ័ត្នក្នុងការ អានស្លាកសញ្ញានៃអាហារ និង វិធីនៃការចំអិនរបស់វា។ ភាគច្រើន នៃម្ហូបអាហារដែលបាន ចំអិនរូចជាស្រេច គឺមានផ្ទុកជាតិសូដ្យូមជាច្រើន ហើយពេលខ្លះវាពិតជាមាន ក្នុងកម្រិតច្រើនជ្រុល។ វិទ្យាស្ថាន សុខភាពជាតិ ក៏បានណែនាំផងដែរថា អ្នកជំងឺត្រូវធ្វើការពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់គេជាមុនសិន មុនពេលសម្រចចិត្ត ប្រើផលិតផលជំនួសអំបិល ប្រភេទណាមួយ។ ការបន្ថែមរសជាតិ, ថ្នាំបុរាណ និង គ្រឿងទេស គឺជាជម្រើសដ៏សាកសម ក្នុងការបន្ថយនូវកម្រិតសូដ្យូម ក្នុងអាហារដើម្បីអោយវាមានរសជាតិឈ្ងុយឆ្ងាញ់ ។
អាហារដែលមានជាតិខ្លាញ់ និង កាឡួរីខ្ពស់
ប្រភេទអាហារ ដែលមានជាតិស្ករ និង ខ្លាញ់ខ្ពស់ គឺស្មើរគ្នាទៅនឹង ការបន្ថែមនូវជាតិកាឡូរី។ ការលើសទំងន់ ឬ ស្ថិតក្នុងស្ថានភាពធាត់ជ្រុល គឺពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើ ជំងឺលើសសម្ពាធឈាម ដោយវាបាន ដាក់សម្ពាធកាន់តែច្រើនទៅលើ បេះដូង និង ធ្វើអោយដំណើរឈាមរត់មានភាពស្មុគស្មាញ។
អាហារដែលមានជាតិកាឡូរី និង ជាតិខ្លាញ់ខ្ពស់ដែលអ្នកគួរជៀសវាងនោះមានដូចជា៖ ផលិតផលដែលធ្វើពី ទឹកដោះគោ, អាហារបំពង ឬ ចៀន, សាច់ក្រហម ឬ ប្រភេទសាច់ខ្លាញ់ដទៃទៀត និង អាហារផ្សេងៗទៀតដែល មានផ្ទុកនូវជាតិខ្លាញ់ដែលរលាយក្នុងទឹកជាដើម ។
វិទ្យាស្ថានសុខភាពជាតិ បានណែនាំអ្នកទាំងឡាយណា ដែលមិនអាច តមសាច់បានពី អាហារជាប្រចាំថ្ងៃរបស់ គេបាននោះ គួរព្យាយាមតមអាហារដែលមានសាច់ អោយបាន ពីរដង ឬ ច្រើនជាងនេះ ក្នុងមួយសប្តាហ៍។ សម្រាប់ផលិតផលដែលធ្វើពីទឹកដោះគោ មានដូចជា បឺរ និង ហ្វ្រូម៉ាស់ អ្នកអាចធ្វើការកាត់បន្ថយ ដោយប្រើវាពាក់ កណ្តាលនៃចំនួន ដែលអ្នកធ្លាប់បានប្រើពីមុនមក។ ផលិតផលដែលធ្វើពីទឹកដោះគោសុទ្ធ គឺជាផលិផលដែលអ្នក គួរជៀសវាង ប៉ុន្តែអ្នកអាចជំនួសនូវទឹកដោះគោដែលដកជាតិក្រែមចេញបាន ។
សារជាតិកាហ្វេអ៊ីន និង សុរា
ទោះបីជា សារជាតិកាហ្វេអ៊ីនមានឥទ្ធិពលយូរ ក្នុងការផ្តល់ផលប៉ះពាល់ ដល់សម្ពាធឈាមអាចមានការពិភាក្សាវែកញែក វាគឺពិតជាអាចបណ្តាលអោយមានវិបត្តិជាបណ្តោះអាសន្នចំពោះ សម្ពាធឈាមរបស់អ្នក។ ភេសជ្ជ:ដែលគេដឹងថាមានផ្ទុកសារជាតិកាហ្វេអ៊ីនជាច្រើន មានដូចជា៖ កាហ្វេ, តែ, ទឹកក្រូចកូកាកូឡា, ទឹកសូកូឡាខ្មៅ គឺសុទ្ធតែជាភេសជ្ជ:ដែលអ្នកជំងឺ លើសសម្ពាធឈាមគួរធ្វើការជៀសវាង ឬ កណត់អោយបានច្បាស់លាស់ ។
យោងតាម មជ្ឈមណ្ឌលសុខភាព ស្រាអាចបំផ្លាញដល់ ជញ្ជាំងរបស់សសៃឈាម និង បង្កើននូវការប្រឈមនឹង ផលវិបាកផ្សេងៗដទៃទៀត ។ ហើយទោះបីជា មានការបង្ហាញថា បរិមាណសុរាក្នុងកម្រិតទាបអាចជួយ ផ្តល់ផល ជាវិជ្ជមានចំពោះសម្ពាធឈាមយ៉ាងណាក៏ដោយ ក៏ការទទួលទានវាក្នុងបរិមាណច្រើនជ្រុលគឺអាចធ្វើអោយ អ្នក មានការកើនសម្ពាធឈាម ដោយសារកត្តាជាច្រើន ហើយវាក៏បានកាត់បន្ថយផងដែរនូវ ឥទ្ធិពលឱសថសម្រាប់ ការព្យាបាលជំងឺលើសសម្ពាធឈាមនេះ ។ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម ទាំងឡាយណា ដែលសម្រេចចិត្ត មិនបញ្ឈប់ការផឹកស្រា នោះអ្នកគួរ កំណត់នូវការប្រើប្រាស់វា។