បញ្ហាស្នាមរង្វង់ខ្មៅនិងស្នាមថ្នក់ក្រោមភ្នែកមិនពិបាកក្នុងការបំបាត់ឡើយ។ ត្រូវធ្វើបែបណាខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗក្នុងការដោះស្រាយបញ្ហានេះ ៖
១. ប្រុងប្រយ័ត្នជាមួយភេសជ្ជៈមួយចំនួន
ការទទួលទានភេសជ្ជៈកាហ្វេអ៊ីនមិនអាចនាំឱ្យអ្នកបាត់បង់សារធាតុរាវនិងខ្សោះជាតិទឹកឡើយ បើទោះជាវាមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកកម្រិតស្រាល។ ប្រសិនបើអ្នកខ្លាចថាការទទួលទានកាហ្វេអាចនាំឱ្យបាត់បង់ជាតិទឹក ហើយជះផលប៉ះពាល់ដល់គុណភាពនៃស្បែកជុំវិញភ្នែក នោះមិនមែនជាបញ្ហាឡើយ។ ក្រៅពីនេះ កាហ្វេអ៊ីន គឺជាសារធាតុ vasoconstrictor ដែលអាចនាំឱ្យសសៃឈាមរួមតូចជុំវិញតំបន់ភ្នែកកាត់បន្ថយរូបរាងនៃការហើមនិងនឿយហត់។ អ្នកក៏អាចលាបវាលើមុខបានផងដែរ។ ទោះជាយ៉ាងណាភេសជ្ជៈកាហ្វេអ៊ីនអាចបង្កអាការៈឈឺក្បាល និងគេងមិនលក់ ដូច្នេះអ្នកចាំបាច់គួរប្រយ័ត្នក្នុងការទទួលទាន ដោយមិនគួរលើសពី ៤ពែងក្នុងមួយថ្ងៃឡើយ។
២. ប្រើប្រាស់ម៉ាសកាហ្វេអ៊ីន
អ្នកអាចលាបកាហ្វេម៉ដ្ឋ ឬម៉ាសផ្សំឡើងពីកាហ្វេដើម្បីកាត់បន្ថយអាការៈហើម, នឿយហត់ និងស្បែកឡើងខ្មៅត្រង់តំបន់ជុំវិញភ្នែក។ គ្រាន់តែកុំប្រើប្រាស់វារាល់ថ្ងៃពេក ដូច្នេះទើបមិនលើសកម្រិត។ កាហ្វេអ៊ីនក៏មានផ្ទុកអាស៊ីតអាមីណូដែលជម្រុញការផលិតកូឡាជែនរបស់ស្បែកផងដែរ។
៣. រួមបញ្ចូលផ្លែបឺរក្នុងអាហារពេលព្រឹក
កុំបង្អត់រាងកាយពីជាតិខ្លាញ់ធម្មជាតិ ឬខ្លាញ់សុខភាពល្អ។ ការទទួលទានអាហារដូចជាផ្លែបឺរ, ត្រីសាលម៉ុន, ឈីស និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោអាចជួយឱ្យអ្នករក្សាបាននូវភ្នាសជាលិកាដែលមានសុខភាពល្អ។ ជាឧទាហរណ៍, បន្ថែមផ្លែបឺរក្នុងអាហារពេលព្រឹករបស់អ្នក។
៤. គ្រប់គ្រងទីតាំងនៃក្បាលខណៈពេលគេង
ចូរជ្រើសរើសខ្នើយដែលមិនទាបពេកសម្រាប់អ្នក។ ប្រសិនបើអ្នកគេងរាបស្មើពេញមួយយប់, សារធាតុរាវអាចប្រមូលផ្ដុំក្រោមត្របកភ្នែក។ វាអាចបង្កអាការៈហើមនិងមើលទៅនឿយហត់។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh សូមមិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕