ឥឡូវនេះអ្នកឯកទេសជាច្រើនយល់ឃើញថា មនុស្សត្រឹមអាយុ ២៦ឆ្នាំសោះស្រាប់តែមានបញ្ហាថ្លើមទៅហើយ ព្រោះសម័យនេះគេច្រើន ឃើញ មនុស្សវ័យក្មេងៗចូលចិត្តផឹកស្រាច្រើនៗ
តាមពិត បុរសវ័យក្មេង ៣៧% និងស្រ្តីវ័យក្មេង២៣%តែងតែមានភាពមមាញឹកនឹងការផឹកស៊ី។ គ្រប់ពេលដែលអ្នកផឹកស្រា វានឹងក្លាយទៅ ជាថ្នាំបញ្ចុះទឹកនោម ហើយរាងកាយនឹងបញ្ចេញសារធាតុរ៉ែ និងវីតាមីនសំខាន់ៗចេញទាំងអស់ ជាពិសេសវីតាមីន Bកំផ្លេច ដែលជួយថែរក្សា ប្រព័ន្ធសរសៃប្រសាទ ការផលិតអ័រម៉ូន រូបរាងសក់ និងក្រចក។ ការទទួលទានស្រាក្នុងកម្រិតមធ្យម (ស្រាមួយកែវ ឬស្របៀវបៀរ ០,៣២លីត្រ) អាចជួយការពារ និងប្រឆាំងជំងឺបេះដូងបានបន្តិចបន្តួចដែរ។
ប្រសិនបើកូឡេស្ទើរ៉ុលអ្នកលើសពី ៤,៥ អ្នកអាចផឹកស្រាម្តងម្កាលបានដែរ អាចជាស្រាក្រហមមួយកែវគ្រប់គ្រាន់ហើយ។ ស្រាមានជីវជាតិ តិចតួច ខ្លាំងណាស់ ប៉ុន្តែមនុស្សដែលផឹកស្រាភាគច្រើនយល់ថា ពួកគេកំពុងតែការពារជំងឺបេះដូងតាមរយៈ ការផឹកស្រានេះ ប៉ុន្តែបែរ ជាធ្វើ ជ្រុលទៅវិញដោយផឹកច្រើនពេក និងមិនដឹងខ្លួនថាកំពុងតែប្រឈមនឹងការបង្កមហារីក ជាពិសេសមហារីកសុដន់តែម្តង។ ស្រា គឺវាទៅធ្វើ ទុក្ខដល់ថ្លើមខ្លាំងណាស់ ដែលអាចកាត់បន្ថយសមត្ថភាពនៃការច្រោះជាតិពុលក្នុងរាងកាយបាន។ ការផឹកស្រាច្រើនជ្រុលនឹងធ្វើ អោយអស់ កម្លាំង និងខ្សោះជាតិទឹក រំខានដល់ការដេក និងអាចបាត់បង់វីតាមីនសំខាន់ៗជាច្រើនពីក្នុងខ្លួនទៀតផង។ ចំពោះស្រ្តីមានផ្ទៃពោះ ប្រឈមនឹង ទារកកើតមកមានលក្ខណៈខុសពីធម្មតាប្រសិនបើទទួលទានស្រាលើសពីមួយដងក្នុងមួយថ្ងៃក្នុងពេលមានផ្ទៃពោះ ហើយក៏គួរតែ ចៀសវាង វាដែរប្រសិនបើកំពុងព្យាយាមចង់មានផ្ទៃពោះ។
អាហារដែលត្រូវចៀសវាង
· ចូរចៀសវាងការញ៉ាំទឹកក្រូចថ្លុងស្រស់ៗប្រសិនបើអ្នកកំពុងតែផឹកស្រាព្រោះវានឹងបង្កើនកម្រិតជាតិពុលរបស់ស្រា។
· ខ្លាញ់ Saturated Fats ក៏ធ្វើទុក្ខដល់ថ្លើមខ្លាំងណាស់ដែរ។ ចូរចៀសវាងអាហារសម្បូរជាតិខ្លាញ់ច្រើនជាពិសេសសាច់អាំង ហ្វ្រូមាត បឺហ្គ័រ ជាដើម។
· មិនត្រូវបណ្តោយអោយនរណាម្នាក់ផឹកស្រាលាយជាមួយកាហ្វេឡើយ ព្រោះវានឹងធ្វើអោយរាងកាយខ្សោះជាតិទឹកកាន់តែខ្លាំង៕