តើអ្នកមានធ្លាប់ទទួលទានផ្លែស្ត្របឺរីដែរឬទេ ? មានមនុស្សជាច្រើនចូលចិត្តញ៉ាំវា ដោយសារតែវាមាន រសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែទន្ទឹមនឹងនេះ ពួកវាក៏បានផ្តល់អត្ថប្រយោជន៍ ជាច្រើនចំពោះសុខភាពអ្នក ផងដែរ។ ខាងក្រោមនេះ គឺជាគុណសម្បត្តិដែលអ្នកអាចនឹង ទទួលបានពីការទទួលទានផ្លែស្ត្របឺរី ៖
· ថែរក្សាភ្នែកៈ មូលហេតុជាបឋម សម្រាប់បញ្ហាភ្នែកស្ទើរតែទាំងអស់ គឺដោយសារតែពពួក រ៉ាឌីកាល់សេរី និង កង្វះសារជាតិចិញ្ចឹមជាក់លាក់ណាមួយ។ ជាមួយនឹងការកើនឡើងនៃអាយុ និង រួមផងដែរនូវកង្វះសារជាតិចិញ្ចឹមការពារទាំងនេះ គឺអាចធ្វើអោយពពួកអុកស៊ីតដែលមាន ឥទ្ធិពលអាក្រក់ ឬ រ៉ាឌីកាល់សេរី អាចផ្តល់ផលបំផ្លាញដ៏ធ្ងន់ធ្ងរ ដល់ភ្នែករបស់ពួកយើង មានដូចជា ភ្នែកទៅជាស្ងួត, ភាពអន់ថយនៃការមើលឃើញ របស់សសៃប្រសាទភ្នែក, ជំងឺភ្នែក, ការមើលឃើញចុះអន់ខ្សោយ និង ធ្វើអោយពួកវា ងាយនឹងរងការ ចម្លងរោគបានផងដែរ។ សមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត មានដូចជា វីតាមីន C Flavonoids, Phenolic Phytochemicals និង Elagic Acid ដែលមានវត្តមាន នៅក្នុងផ្លែស្ត្របឺរី គឺអាចជួយបញ្ចៀសនូវ ស្ថានភាព នេះបាន ក្នុងកម្រិតមួយដ៏ខ្ពស់។ កត្តាមួយផ្សេងទៀត នោះគឺថា ការមានសម្ពាធនៅក្នុង គ្រាប់ភ្នែក ហើយរាល់ការរំខានណាមួយ ដែលកើតមានចំពោះវា ក៏បានប៉ះពាល់ដល់ គ្រាប់ភ្នែក ផងដែរ។ ហើយក្នុងករណីនេះ ផ្លែស្ត្របឺរី ក៏អាចជួយដោះស្រាយបញ្ហានេះបានផងដែរ ដោយសារ តែវាមានផ្ទុកនូវសារជាតិប៉ូតាស្យូម ដែលអាចជួយរក្សា បាននូវសម្ពាធដ៏ត្រឹមត្រូវមួយ ។
· ជំងឺរលាកសន្លាក់ៈ ការចុះអន់ថយនៃសាច់ដុំ និង ជាលិកា ដែលបានស្ងួតបាត់បង់នូវ សារជាតិរាវ ដែលបានជួយដល់ការធ្វើចលនា នៃសន្លាក់ និង ការកើនឡើងនៃសារជាតិពុល និង អាស៊ីត នៅក្នុងរាងកាយ គឺជាឥទ្ធិពលនៃជំងឺ ដែលកើតមានដោយសារតែវត្តមាន របស់រ៉ាឌីកាល់សេរី នៅក្នុងខ្លួនប្រាណយើង ហើយវាក៏ជាមូលហេតុដំបូង ដែលធ្វើអោយអ្នកមានជំងឺសន្លាក់ផងដែរ ។ ផ្លែស្ត្របឺរី ដែលមានផ្ទុកនូវ ក្រុមនៃសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង ជាអ្នកបន្សាបជាតិ ពុល គឺអាចមានប្រសិទ្ធភាព ក្នុងការជួយបំបាត់នូវ គ្រោះមហន្តរាយចំពោះសុខភាពទាំងនេះ អោយចាកឆ្ងាយបាន ។
· ការពារជំងឺមហារីកៈ វីតាមីន C, Folate និង Anthocyanin, Quercetin និង Kaempferol ដែលពួកវា ទាំងអស់នេះបានរួមបញ្ចូលគ្នាជាក្រុមដ៏ប្រសើរមួយ ក្នុងការប្រឆាំងនឹងជំងឺមហារីក និង ដុំសាច់។ ការទទួលទាននូវផ្លែស្ត្របឺរីជាប្រចាំថ្ងៃ គឺត្រូវបានគេកត់សម្គាល់ថា វាអាចជួយកាត់ បន្ថយបាននូវការរីកលូតលាស់ របស់កោសិកាមហារីក។
· ជួយដល់មុខងាររបស់ខួរក្បាលៈ វាជាការអង្កេតជាទូទៅ ដែលគេឃើញថា មនុស្សចាស់គឺងាយ ហាក់នឹងបាត់បង់ការចងចាំ របស់ពួកគេ និង ធ្វើការគ្រប់គ្រងបាននូវសកម្មភាពរបស់ពួកគេ ជាដើម។ នេះដោយសារតែ ភាពចាស់ជរារបស់ ខួរក្បាល និង ប្រព័ន្ធសសៃប្រសាទរបស់ពួកគេ ។ ជាការពិត រ៉ាឌីកាល់សេរី ដែលជាភ្នាក់ងារ ទទួលខុសត្រូវយ៉ាងខ្ពស់សម្រាប់ភាពចាស់ គឺមាន ឥទ្ធិពលដ៏អាក្រក់ដល់ ប្រព័ន្ធទាំងនេះ។ ដោយសារតែពួកវា កោសិការបស់ខួរក្បាលចាប់ផ្តើមចុះ អន់ថយ និង ទន់ខ្សោយ។ តែផ្លែស្ត្របឺរី អាចជួយអ្នកអោយ ជៀសផុតពីបញ្ហានេះបាន។ វីតាមីន C និង phytochemicals នៅក្នុងផ្លែស្តបឺរីនេះ គឺអាចជួយបន្សាបនូវឥទ្ធិពល នៃប្រតិកម្មអុកស៊ីតទាំង នេះ និង ជួយធ្វើអោយប្រព័ន្ធទាំងនេះ មានអាយុកាលក្មេងជាងមុនបាន។ លើសពីនេះទៅទៀត ផ្លែស្ត្របឺរី ក៏សំបូរទៅដោយសារជាតិ iodine ផងដែរ ដែលវាជួយដល់ការ ធ្វើអោយមុខងារនៃ ខួរក្បាល និង ប្រព័ន្ធប្រសាទមានដំណើរការបានត្រឹមត្រូវល្អ ។
· ការពារជំងឺលើសសម្ពាធឈាមៈ ផ្លែស្ត្របឺរី គឺពិតជាល្អ ដោយសារតែមានផ្ទុកនូវ សារជាតិ ប៉ូតាស្យូម និងម៉ាញ៉េស្យូម ដែលពួកវាទាំងពីរនេះ គឺមានប្រសិទ្ធភាពយ៉ាងខ្ពស់ ក្នុងការជួយបន្ទាប នូវសម្ពាធឈាម ដែលបណ្តាលមកពីសារជាតិសូដ្យូម ។
· ការពារជំងឺបេះដូងៈ ការមានផ្ទុកនូវសារជាតិសសៃខ្ពស់, Folate គ្មានខ្លាញ់ និង មាននូវសមាស ធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្ម មានដូចជា វីតាមីន C ហើយនិង សារជាតិ phytochemicals ( Flavonoids) រួមបញ្ចូលគ្នា បានផ្តល់នូវផលដ៏ល្អចំពោះសុខភាពបេះដូង ដោយសារតែវាមាន ប្រសិទ្ធភាពខ្ពស់ ក្នុងការកាត់បន្ថយនូវ ជាតិកូឡេស្តេរ៉ូល។ ក្រុមគ្រួសារនៃសារជាតិវីតាមីន B ដែលមាននៅក្នុង ផ្លែស្ត្របឺរី ក៏អាចពង្រឹងដល់សាច់ដុំបេះដូង និង ជួយធ្វើអោយមុខងារបេះដូង ប្រសើរជាងមុនបាន។
· អត្ថប្រយោជន៍ផ្សេងទៀតៈ សារជាតិ Folate គឺត្រូវបានគេដឹងផងដែរថា វាអាចជួយការពារបាន នូវកំណើតមិនប្រក្រតី។ សារជាតិវីតាមីន C គឺមានប្រសិទ្ធភាពការពារយ៉ាងខ្លាំងពី ការបង្ករោគ និង ជំងឺផ្តាសាយ។សារជាតិ phytonutrients ក៏មានផ្ទុកនូវសមាសធាតុ ប្រឆាំងនឹងការរលាក បានផងដែរ៕