ទោះជាយ៉ាងណាក្តី មានជំងឺមហារីកជាច្រើនដែលគេនៅមិនទាន់បានស្គាល់មូលហេតុអស់នៅឡើយ។ ជំងឺមហារីកដែលបណ្តាលឲ្យស្លាប់ច្រើនជាងគេគឺជំងឺមហារីកសួត។
មានជំងឺមហារីកបីប្រភេទដែលធ្វើឲ្យបុរសៗស្លាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិក គឺៈ
- មហារីកក្រពេញប្រូស្តាត
- មហារីកសួត
- មហារីកពោះវៀនធំ។
ចំពោះនារីៗវិញ មូលហេតុសំខាន់មាន ៈ
- មហារីកសុដន់
- មហារីកពោះវៀនធំ
- មហារីកសួត។
ជំងឺមហារីកមួយចំនួនមានកើតឡើងដូចគ្នានៅក្នុងតំបន់ខ្លះលើពិភពលោក។ ឧទាហរណ៍ដូចជាមានមហារីកក្រពះច្រើននៅប្រទេសជប៉ុន ដែលមិនសូវមានទេនៅអាមេរិក។ របៀបរបបហូបចុកអាចជាកត្តាសំខាន់មួយនៅក្នុងរឿងនេះ។