ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកំណត់ឲ្យមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer តែក្នុងរាជធានីភ្នំពេញព្រោះវ៉ាក់សាំងប្រភេទនេះ មិនអាចដឹកចេញទៅតាមបណ្តាខេត្តបាន ដោយសារបញ្ហាប្រព័ន្ធត្រជាក់(ត្រូវការរក្សាសីតុណ្ហភាពក្រោមសូន្យ )។
សម្តេចតេជោថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត៨៥គីឡូម៉ែត្រ ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
សម្តេចបន្ថែមថា ទោះបីជាកំណត់ឲ្យចាក់ Pfizer តែក្នុងរាជធានីភ្នំពេញ សម្តេចតេ បានប្រកាសបើកទូលាយ ក្នុងការអនុញ្ញាតឲ្យបងប្អូនប្រជាពលរដ្ឋ ដែលចង់ចាក់វ៉ាក់សាំង Pfizer ដូសជំរុញនេះ អាចឡើងមកចាក់នៅរាជធានីភ្នំពេញបាន ។
សម្តេចបន្ថែមថា ខ្ញុំបានកំណត់ហើយ ប្រទេសនេះ អត់មានបែងចែកតំបន់ទេ អ្នកណាចង់ទៅរកនៅភ្នំពេញ សូមអញ្ជើញបើកឃ្លាំងចាក់តែម្តងទៅ ។ បញ្ហាមិនមែនបញ្ហាខ្លាចគេដណ្តើមវ៉ាក់សាំងទេ ខ្លាចការមកដល់នៃអូមីក្រុង រាលដាលពេញប្រទេស និងខ្លាចប្រជាជនយើងមិនទៅចាក់ទៅវិញទេ។
សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានបញ្ជាឲ្យទិញវ៉ាក់សាំង៥លានដូសបន្ថែមទៀត ខណៈវ៉ាក់សាំងដែលកំពុងមានក្នុងឃ្លាំងប្រមាណ១០លានដូស សម្រាប់ចាក់ដូចជំរុញដល់ប្រជាជនកម្ពុជាមិនខ្វះវ៉ាក់សាំង ។
សម្តេចេជោ បានថ្លែងអំពាវនាវដល់បណ្តាខេត្តទាំងអស់ ខិតខំប្រឹងប្រែងធ្វើយ៉ាងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ឲ្យបានលឿនទាន់ពេលវេលា ខណៈដែលវីរុសបំប្លែងថ្មី អូមីក្រុង បានចូលសហគមន៍ហើយ គ្មានជម្រើសណាល្អជាងជំរុញការចាក់វ៉ាក់សាំងឲ្យទាន់ពេលវេលានោះទេ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញទៅដាក់វ៉ាក់សាំងដូសជំរុញ លើកទី៤ ឲ្យបានគ្រប់ៗ ដើម្បីបង្កើតនៅប្រព័ន្ធភាពសុំាក្នុងសហគមន៍ ៕