តើអ្វីខ្លះជារោគសញ្ញារបស់ជំងឺ មហារីកសុដន់?
នៅក្នុងដំណាក់កាលដំបូងរបស់វា ជំងឺមហារីកសុដន់ ជាធម្មតា គឺវាគ្មានរោគសញ្ញាអ្វីនោះទេ។ នៅពេលដែល ដុំសាច់មានការវិវត្តន៍ នោះអ្នកអាចនឹងកត់សម្គាល់ឃើញនូវ សញ្ញាមួយចំនួនដូចខាងក្រោមនេះ ៖
· ដុំពក នៅក្នុងសុដន់ ឬ ស្ថិតនៅក្រោមក្លៀក ដែលនឹងចាប់មានបន្ត បន្ទាប់ពីវដ្តឈាមរដូវរបស់អ្នក។ វាជា រឿយៗគឺជា សញ្ញាដំបូងដែលយើងអាចដឹងបាន ពីជំងឺមហារីក។ ដុំពកដែលមានទំនាក់ទំនង នឹងជំងឺ មហារីកសុដន់ ជាធម្មតានោះ វាមិនមានសភាពឈឺចាប់អ្វីនោះទេ ទោះបីជាពួកវាមួយចំនួនអាចនឹង ធ្វើអោយអ្នកមានអារម្មណ៍ថា ឈឺចាក់ឆៀបៗក៏ដោយ ។ ដុំពកទាំងនេះ ជាធម្មតាអាចតាមដានដឹង ដោយការ ថតឆ្លុះមើលសុដន់ មុនពេលដែលពួកវាអាចត្រូវបានមើលឃើញ ឬ មានអារម្មណ៍ដឹង ។
· មានការហើមប៉ោង នៅក្លៀក។
· មានការឈឺចាប់ ឬ មានភាពតឹងណែន នៅក្នុងសុដន់។ ទោះបីជាដុំពកនេះអាចនឹងមិនមានសភាពឈឺ ចាប់ ប៉ុន្តែការឈឺចាប់ និង ភាពតឹងណែននាពេលខ្លះ អាចជាសញ្ញានៃជំងឺមហារីក។
· ស្នាមសំប៉ែត ឬ ភាពពៀចដែលត្រូវបានកត់សម្គាល់នៅលើសុដន់ អាចជាការចង្អុលបង្ហាញពី ដុំសាច់ ដែល មិនត្រូវបានមើលឃើញ ឬ មានអារម្មណ៍ដឹង។
· មានការផ្លាស់ប្តូរចំពោះទំហំ, រូបរាង, ស្ថានភាពសាច់ ឬ ក៏កំដៅដែលមាននៅលើសុដន់។ ភាពក្រហមរោល ស្នាមខូង ដែលមានសភាពដូចជាសំបកផ្លែក្រូច អាចជាសញ្ញានៃការវិវត្តន៍របស់ជំងឺមហារីកសុដន់។
· ការផ្លាស់ប្តូរដែលកើតមានចំពោះក្បាលដោះ មានដូចជា ការលឹបចូលរបស់ក្បាលដោះ, សភាពខូង ឬ រម៉ាស់ ឬ អារម្មណ៍ក្តៅក្រហាយ ឬ ក៏មានដំបៅរលួយ។ ការឡើងកន្ទួលរម៉ាស់ នៃក្បាលដោះ ក៏អាចជា រោគសញ្ញារបស់ជំងឺ Paget’s ដែលវាក៏អាចមានទំនាក់ទំនងផងដែរជាមួយនឹង ជំងឺមហារីកសុដន់ដែល មិនទាន់ធ្វើការកត់សម្គាល់បាន។
· មានការហូរទឹកចេញពីសុដន់ ក្នុងសភាពមិនធម្មតា ដែលមានលក្ខណៈថ្លា, មានឈាម ឬ មានពណ៌ផ្សេង ទៀត។ ជាធម្មតាវាបណ្តាលមកពី ដុំសាច់ក្នុងកម្រិតស្រាល ប៉ុន្តែវាក៏អាចកើតមានដោយសារតែ ជំងឺ មហារីក នៅក្នុងករណីខ្លះផងដែរ។
· មានសភាពដូចគ្រាប់ឃ្លី នៅក្រោមស្បែក។
· មានផ្នែកណាមួយ មានសភាពខុសប្លែកពីតំបន់ផ្សេងទៀត នៅលើសុដន់ណាមួយ ។