ការញ៊ាំច្រើនពេក ឬទល់លាមកយូរថ្ងៃអាចធ្វើឱ្យក្នុងពោះមានអារម្មណ៍មិនស្រួលដោយឡើងតឹងនិងហើម។ គួរធ្វើយ៉ាងណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះ ៣ចំនុចដែលអ្នកអាចធ្វើពេលជួបបញ្ហាហើមតឹងពោះ ៖
១. ទទួលទានទឹក
ការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំថ្ងៃអាចជួយសម្រួលដល់ការរំលាយអាហារ ខណៈដែលការទទួលទានបានតិចពេលអាចបង្កអាការៈហើមក្នុងពោះ។ តាមរយៈការទទួលទានទឹក, រាងកាយបញ្ចេញសារធាតុរាវកាន់តែច្រើនដែលកាត់បន្ថយការតឹងពោះ។ ការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយក៏ជួយធ្វើឱ្យប្រសិទ្ធភាពនៃមុខងាររបស់ប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។ ទោះជាយ៉ាងណាការទទួលទានច្រើនពេកកំឡុងពេលញ៊ាំអាហារ គឺំមិនត្រូវបានណែនាំឡើយ។
២. តែផ្កា Chamomile
ភេសជ្ជៈនេះថែមទាំងអាចជួយបំបាត់អាការៈមិនស្រួលផ្សេងទៀតនៃការហើមតឹងពោះផងដែរ។ លក្ខណៈសម្បត្តិ antispasmodic និងប្រឆាំងការរលាកនៃតែផ្កា Chamomile អាចជួយព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារដូចជាហើមពោះជាដើម។ វាក៏មានផ្ទុកសមាសធាតុដែលបំបាត់ការប្រមូលផ្ដុំជាតិហ្គាសក្នុងប្រព័ន្ធរំលាយអាហារគួរឱ្យកត់សម្គាល់។
៣. ជីអង្កាម
មិនថាក្នុងទម្រង់ជាទឹកតែក៏ដោយ ក៏ជីអង្កាមមានប្រសិទ្ធិភាពព្យាបាលអាការៈហើមពោះនិងបញ្ហាពិបាករំលាយអាហារបានយ៉ាងប្រសើរ នោះក៏ព្រោះតែជីអង្កាមបង្កើនការផលិតទឹកប្រម៉ាត់ដែលជួយរាងកាយឱ្យកម្ចាត់ជាតិខ្លាញ់កាន់តែល្អជាងមុន។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕