វីរ៉ុសរលាកថ្លើមប្រភេទ B (HBV) អាចរស់នៅកន្លែងស្ងួតរហូតដល់ ៧ថ្ងៃ ព្រមទាំងជាជំងឺឆ្លងមួយដែលបណ្តាលអោយមនុស្សទូទាំងពិភពលោកស្លាប់បានក្នុងលំដាប់ទី៩។ អ្នកជំងឺមានលទ្ធភាព ៩០%ក្នុងការជាសះស្បើយវិញ ប៉ុន្តែ ១០%ទៀតនឹងទៅជាជំងឺរ៉ាំរ៉ៃ មានន័យថាពួកគេអាចនឹងខូចខ្លើម និងគ្រោះថ្នាក់ដល់ជីវិត។ វីរ៉ុសប្រភេទនេះអាចឆ្លងតាមឈាម ឬទឹកនៅក្នុងសិរីរាង្គផ្សេងៗ។
ផ្លូវចម្លងដ៏ញឹកញាប់បំផុតរបស់ជំងឺនេះគឺការរួមភេទដោយសូកបញ្ចូលលិង្គដែលមិនបានការពារ ជាពិសេសពេលមានឈាម ឬប្រើប្រាស់ម្ជុលរួមគ្នាដែលមានជំងឺ។ វីរ៉ុសរលាកថ្លើមប្រភេទ B ក៏អាចឆ្លងតាមរយៈការបញ្ចូលឈាម និងប្រើម្ជុលដោយមិនបានសម្លាប់មេរោគនៅតាមមន្ទីរពេទ្យក្នុងប្រទេសកំពុងអភិវឌ្ឈន៍មួយចំនួន។
សម្ភារៈប្រើប្រាស់ដោយមិនបានសម្លាប់មេរោគដូចជា ម្ជុលសាក់ស្បែក ម្ជុលវិទ្យាសាស្ត្រ ឬរបស់ដែលធ្វើអោយមុនស្បែកសុទ្ធតែប្រឈមមុខទាំងអស់។ ដោយសារតែការចាក់វ៉ាក់ស៊ាំងមានប្រសិទ្ធភាពរហូតដល់ ៩៥% យកល្អអ្នកគួរតែចាក់វ៉ាក់ស៊ាំងនេះប្រសិនបើត្រូវដំណើរទៅកាន់បរទេស ឬកន្លែងរស់នៅដែលមានជំងឺបែបនេះ។
អាហារដែលគួរចៀសវាង
•ចូរចៀសវាងការញ៉ាំទឹកប្រសិនបើអ្នកមិនប្រាកដថាទឹកនោះបរិសុទ្ធ ល្អ ឬមិនល្អ។
•នៅពេលអ្នកធ្វើដំណើរទៅបរទេស ចូរកុំញ៉ាំអាហារដែលប្រើទឹកឆៅមកលាងសម្អាត។
•ចូរចៀសវាងពពួកសត្វតែមានសម្បកឆៅព្រោះវាជាភ្នាក់ងារផ្ទុកវីរ៉ុសរលាកថ្លើមប្រភេទ A។
•ចូរចៀសវាងការញ៉ាំស្រាព្រោះវានឹងបន្ថែមអោយខូចថ្លើមកាន់តែខ្លាំង។
•ចូរចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated Fat សាច់ក្រហម និងអាហារធ្វើពីទឹកដោះគោ ព្រោះវានឹងដាក់បន្ទុកដល់ថ្លើមធ្វើការកាន់តែខ្លាំង។
•ជាតិកាហ្វេអ៊ីន តែ កាហ្វេ ភេសជ្ជៈប៉ូវកម្លាំង និងថ្នាំបំបាត់ការឈឺចាប់មួយចំនួននឹងធ្វើអោយថ្លើមធ្វើកាន់តែខ្លាំង ដូច្នេះគួរតែចៀសវាងវាអោយបាន។
•អាហារសម្បូរជាតិប៉ូតាស្យូម មិនសូវមានសូដ្យូម មានផលវិជ្ជមានចំពោះថ្លើម។ ចូរចៀសវាងអាហារប្រៃ និងបង្កើនការញ៉ាំផ្លែឈើស្រស់ និងបន្លែស្រសអោយបានច្រើនព្រោះវាសម្បូរជាតិប៉ូតាស្យូម។
អាហារដែលគួរទទួលទាន
•ចូរញ៉ាំបន្លែស្រស់ដូចជា ប៉េងប៉ោះ ខ្ទឹមបារាំងក្រហម ត្រសក់ ផ្កាខាត់ណាពណ៌បៃតង ផ្លែប័រ ស្ពៃក្តោប ការ៉ុត និងខ្ញីអោយបានច្រើន។
•ចូរញ៉ាំតែបៃតងដែលសម្បូរជាតិ អង់ទីអុកស៊ីដងអោយបាន ៨ ទៅ១០កែវជារៀងរាល់ថ្ងៃ។ តែបៃតងក៏សម្បូរជាតិ polyphenols ដែលជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែផងដែរ។
•ចូរបង្កើតទឹកបន្លែញ៉ាំដោយខ្លួនឯងអោយបានទៀងទាត់។ ទោះបីជាអ្នកញ៉ាំបានតែ ពីរទៅ បីដងក្នុងមួយសប្តាហ៍ក៏ដោយ ក៏អ្នកនឹងមើលឃើញពីអត្ថប្រយោជន៍របស់វាដែរ។ ទឹកផ្លែឈើដែលជំនួយដល់មុខងារថ្លើមមានដូចជា ផ្លែប៉ម ការ៉ុត និងស្ពៃក្តោប។
•អាហារសម្បូរជាតិ សុលភួមានដូចជា ខ្ទឹមបារាំង និងខ្ទឹមសសម្រាប់ជំនួយដល់មុខងាររបស់ថ្លើម។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ប្រេងសណ្តែក Linseed មានផលល្អសម្រាប់ការជួសជុលដល់កោសិការថ្លើមដែលខូចខាត និងបន្ថយការរលាក។ ចូរប្រើប្រេងអូលីវដើម្បីជាធ្វើជាម្ហូបអាហារ ឬប្រើប្រភេទគ្រាប់ Linseed Oil ១០០០ មួយគ្រាប់បីដងក្នុងមួយថ្ងៃ។
•វីតាមីន B មាននាទីជួយការពារភ្នាសកោសិការថ្លើមពីការខូចខាតដោយសាររ៉ាឌីកាល់សេរី និងបន្ថយ ព្រមទាំងការពារការសន្លាក់ផងដែរ។ ចូរប្រើ ៤០០យូនីតជារៀងរាល់ថ្ងៃ។
•ខ្ទឹមសគឺជាភ្នាក់ងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៤០០មីលីក្រាមក្នុងមួយថ្ងៃ។
•ផលិតផល N-acetylcysteine (NAC) ជួយអោយមុខងារថ្លើមប្រព្រឹតិ្តទៅកាន់តែប្រសើ។ ចូរប្រើ ៥០០មីលីក្រាម បីដងក្នុងមួយថ្ងៃ។
•អង់ទីអុកស៊ីដង់មានមុខងារជាអ្នកការពារ និងព្យាបាលការរលាកថ្លើម។ ចូរប្រើ Alpha Lipoic Acid ២៥០មីលីក្រាម ពីរដងក្នុងមួយថ្ងៃ ដែលជាអង់ទីអុកស៊ីដងដ៏ខ្លាំង។
•វីតាមីន C មាននាទីជាថ្នាំប្រឆាំងនឹងវីរ៉ុសដ៏ពូកែ ចូរប្រើ ៥ ទៅ១០ក្រាមក្នុងមួយថ្ងៃ ជាមួយថ្នាំអង់ទីអុកស៊ីដង់។
•ចូរប្រើតែបៃតង Polyphenols ៨០០មីលីក្រាមជារៀងរាល់ថ្ងៃដើម្បីទទួលបានមុខងារប្រឆាំងនឹងវីរ៉ុសដ៏ពូកែ។
•សេឡេញ៉ូមជួយកាត់បន្ថយការបង្កជំងឺរលាកថ្លើមប្រភេទ B រហូតដល់ ៧៧% ព្រមទាំងជួយបង្ការជំងឺមហារីកថ្លើមដែលជាផលវិបាកទីពីររបស់ជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។ ចូរប្រើ ២០០ម៉ៃក្រូក្រាមជារៀងរាល់ថ្ងៃ។
មតិដ៏មានប្រយោជន៍
•ចូរចៀសវាងផលិតផលមានជាតិគីមីដែលប្រើក្នុងផ្ទះ ព្រោះវាទៅរំខានដល់មុខងាររបស់ថ្លើម។
•វីរ៉ុសរលាកថ្លើមប្រភេទ A ច្រើនតែកើតលើប្រទេសកំពុងអភិវឌ្ឍន៍ ព្រោះមនុស្សពុំមានអនាម័យបានត្រឹមត្រូវ។ ការធ្វើដំណើរទៅដំបន់ទាំងនេះមានការប្រឈមមុខខ្លាំងណាស់។ ដូច្នេះចូរ ញ៉ាំតែទឹឆ្អិន ឬទឹកដបបរិសុទ្ធតែ ព្រមទាំងចៀសវាងការញ៉ាំត្រី និងពពួកសត្វមានសម្បកឆៅ។
•ចូរលាងដៃអោយបានស្អាតរាល់ពេលកាន់ចំណីអាហារញ៉ាំ។
•ការជក់បារីធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ ព្រមទាំងពិបាកដល់ការយកឈ្នះវីរ៉ុសបង្កជំងឺទៀត យកល្អគួរតែឈប់ជក់បារីទៅ៕