ដំបៅក្នុងមាត់អាចជាអាការៈជំងឺមួយកើតឡើងជាញឹកញាប់ ហើយច្រើនតែឃើញនៅខាងក្នុងថ្ពាល់ខាងក្នុង, អណ្តាត, ឬអញ្ចាញ។ សញ្ញានេះសម្រាប់បញ្ជាក់ថា រាងកាយកំពុងទ្រុឌទ្រោម ឬស្ត្រេស ប៉ុន្តែក៏អាចបណ្តាលមកពីការខាំមាត់ខ្លួនឯងដោយចៃដន្យ, ដុសធ្មេញខ្លាំងៗពេក, ញ៉ាំអាហារក្តៅពេក, ញ៉ាំអាហារសម្បូរជាតិអាស៊ីត ឬជក់បារី។
អ្នកដំបៅមាត់ច្រើនមានអាការៈនេះក្រោយពីញ៉ាំក្រូច, ម្នាស់ និងប៉េងប៉ោះ ហើយអ្នកខ្លះទៀតបែរជាកើតឡើងដោយសារការធ្វើធ្មេញ ឬខាំពុម្ពធ្មេញមិនបានត្រឹមត្រូវ។ រាល់ការមានបញ្ហាធ្មេញរ៉ាំរ៉ៃទាំងអស់សុទ្ធតែអាចអោយរឿងនេះកើតឡើងបាន។ បើសិនជាដំបៅមិនព្រមជាវិញក្នុងរយៈពេល ៣សប្តាហ៍ទេ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យទៅ។
សារធាតុ Sodium Lauryl Sulphate ដែលប្រើសម្រាប់ការកែសម្ផស្ស ជាពិសេសក្នុងថ្នាំដុសធ្មេញ ក៏អាចបង្កអោយដំបៅមាត់បានដែរ។ អ្នកក៏អាចមានបញ្ហាកង្វះវីតាមីន B និងជាតិដែកដែរ ដូច្នេះចូរធ្វើតេស្តឈាមដើម្បីបញ្ជាក់អំពីបញ្ហានេះអោយកាន់តែច្បាស់។
អាហារត្រូវចៀសវាង
· ជាតិស្ករ, ទឹកខ្មេះ, ជ្រក់, ប៉េងប៉ោះ និងទឹកប៉េងប៉ោះ, សណ្តែកដី, ស្ត្ររបឺរី, ម្នាស់, ផ្លែពុទ្ធ្រា, ផ្លែគីវី, ក្រូច និងក្រូចថ្លុងសុទ្ធតែជាអាហារបង្កបញ្ហាសម្រាប់អ្នកមានដំបៅមាត់។
· ចូរចៀសវាងអាហារក្តៅ និងហឺរ។
· កាត់បន្ថយការញ៉ាំអាហារផ្អែម, នំខេក និងនំបីស្គុត ព្រោះវាធ្វើអោយប្រព័ន្ធភាពស៊ាំចុះខ្សោយ។
· កាត់បន្ថយការញ៉ាំអាហារប្រៃដូចជាត្រី ឬសាច់ប្រឡាក់អំបិល។
អាហារគួរទទួលទាន
· ចូរញ៉ាំទឹកឃ្មុំ អោយបានច្រើនជាដើម្បីអោយរបួសឆាប់ជា។
· ចូរញ៉ាំតែបៃតងអោយបានច្រើន ព្រោះវាជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
· អ្នកជំងឺដំបៅក្នុងមាត់ច្រើនតែកង្វះវីតាមីន C និងស័ង្កសីដូច្នេះចូរប្រើវីតាមីន C ១ក្រាមជារៀងរាល់ថ្ងៃរួមនឹងស័ង្កសី ៣០មីលីក្រាម។
· ចូរប្រើវីតាមីន និង ជាតិរ៉ែចម្រុះដែលមានគុណភាពល្អ។
មតិដ៏មានប្រយោជន៍
· ឈប់ជក់បារី
· ចូរលាងសម្អាតមាត់ជាមួយទឹកអំបិលក្តៅអ៊ុណ្ឌអោយបានច្រើនដងក្នុងមួយថ្ងៃ។ ចូរប្រើអំបិលមួយស្លាបព្រាកាហ្វេទៅក្នុងទឹកត្រជាក់ ឬទឹកដាំពុះមួយកែវសម្រាប់ផឹក។
· ប្រសិនបើស្ត្រេសគឺជាដើមហេតុ ការហាត់ប្រាណ និងសម្រាកប្រហែលជាជំនួយបានច្រើនចំពោះរឿងនេះ។
· ប្រសិនបើអ្នកមានបញ្ហាជាមួយថ្នាំដុសធ្មេញមានជាតិភ្លុយអររ៉ាយ ចូរប្រើថ្នាំណាដែលគ្មានជាតិភ្លុយអររ៉ាយទៅ។
· បញ្ហានៅក្នុងមាត់ច្រើនតែកើតចេញពីបញ្ហាក្នុងប្រព័ន្ធរំលាយអាហារ ដូច្នេះចូរទៅពិគ្រោះជាមួយអ្នកឯកទេសខាងចំណីអាហារដើម្បីពួកគេអាចសម្រួលដល់តុល្យភាពរបបអាហារ និងថ្នាំបំប៉នដល់ប្រព័ន្ធភាពស៊ាំអ្នកឡើងវិញបាន៕