ជំងឺហឺតប៉ះពាលទៅលើបំពងទងសួត និងបណ្តាលអោយអ្នកជំងឺដកដង្ហើមលឺសូរដូចហួច និងពិបាកដកដង្ហើម។ ការបំពុលបរិស្ថានដោយសារតែផ្សែង និងការប្រើថ្នាំសម្លាប់សត្វល្អច្រើនពេក សុទ្ធតែជាការបង្កបញ្ហា។
បរិយាកាសដែលសម្បូរទៅដោយលំអងផ្កា ផ្សែងបារី និងផ្សែងចេញពីឡាន សត្វកណ្តុរ ស្ត្រេស និងការអស់កម្លាំរ៉ាំរ៉ៃសុទ្ធតែកត្តានាំអោយមានជំងឺហឺតបានទាំងអស់។ ការញ៉ាំអាហារក៏អាចបណ្តាលអោយមានបញ្ហាអាឡែហ្ស៊ីបានដែរ (ដូចជាសារធាតុ Sulphur Dioxide ដែលប្រើទៅលើផ្លែឈើគ្រាម)។ ពេលខ្លះជំងឺហឺតអាចកើតឡើងដោយសារតែការហាត់ប្រាណ។ លើសពីនេះទៅទៀត គេសង្កេតឃើញថាជំងឺហឺតមានទំនាក់ទំនងទៅនឹងជំងឺបង្កឡើងដោយប៉ារ៉ាស៊ីត។
អាហារដែលត្រូវចៀសវាង
· អាហារដែលធ្វើពីទឹកដោះគោមានទំនាក់ទំនងគ្នាយ៉ាងខ្លាំងជាមួយនឹងជំងឺហឺត ជាពិសេសកូនក្មេងតែម្តង។
· អាហារទាំងឡាយណាដែលអ្នកងាយនឹងអាឡែហ្ស៊ីគួរតែចៀសវាងអោយបាន។
· កាត់បន្ថយការទទួលទានសាច់ ស៊ុត និងអាហារធ្វើពីទឹកដោះគោរដែលមានខ្លាញ់សុទ្ធ ព្រោះអាហារទាំងអស់នោះបណ្តាលអោយផលិតទឹករំអិល ក្នុងទងសួតកាន់តែច្រើន។
· អំបិលមានជាតិសូដ្យូម
· ផ្លែឈើគ្រាម ស្រា និងស្រាបៀរមានផ្ទុកទៅដោយសារធាតុ Sulphur Dioxide ដែលជាហេតុនាំអោយអ្នកខ្លះជួបនឹងបញ្ហាអាឡែហ្ស៊ីហឺតបាន។
· ចូរចៀសវាងសារធាតុ Sodium Benzoate ដែលច្រើនតែមានក្នុងទឹកភេសជ្ជៈ។
· ចូរចៀសអោយបាននូវពពួកអាហារដែលវេចខ្ចប់៕