ទោះបីជាឧស្សាហ៍ញ៊ាំប៉ុណ្ណាក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទឹកក្រូចច្របាច់ស្រស់ៗអាចជួយដោះស្រាយបញ្ហាសម្រស់បាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើទឹកក្រូចច្របាច់ស្រស់ថែសម្រស់ ៖
១. ព្យាបាលមុន
សម្រាប់ឱ្យមុនប្រែជាក្រៀម អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកក្រូចស្រស់ជ្រលក់ក្នុងទឹកក្រូចច្របាច់រួចសឹមលាបលើមុន។ ទុកបែបនេះហើយ អ្នកមិនចាំបាច់លាងសម្អាតចេញឡើយ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ថ្ងៃក្នុងមួយថ្ងៃដើម្បីឆាប់ទទួលបានលទ្ធផលល្អប្រសើរ។ ក្នុងករណីចង់ព្យាបាលមុនអ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចស្រស់បន្តិចលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ ប្រសិនបើមានអារម្មណ៍ផ្សារៗទ្រាំមិនបាន អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកក្រូចស្រស់ៗជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នាជាមុនសិន សឹមលាបលើតំបន់ស្បែកដែលមានបញ្ហា។
២. វាធ្វើឱ្យស្នាមសំលាកលែងសូវមើលឃើញ
ទឹកក្រូចស្រស់ៗទើបនឹងច្របាច់បាន គឺល្អណាស់សម្រាប់ធ្វើឱ្យស្នាមសំលាកស្រាលជាងមុនមើលលែងសូវឃើញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកក្រូចច្របាច់ស្រស់ៗលើស្នាមសំលាកខ្មៅៗជាការស្រេច។
៣. កាត់បន្ថយស្នាមជ្រីវជ្រួញ
វីតាមីន C ក្នុងផ្លែក្រូច គឺចាំបាច់ណាស់សម្រាប់ការផលិតកូឡាជែនដែលជាប្រូតេអ៊ីនមួយប្រភេទធ្វើឱ្យស្បែកតឹងណែន។ នេះហើយជាមូលហេតុធ្វើឱ្យទឹកក្រូចស្រស់អាចជួយទប់ស្កាត់បញ្ហាស្នាមជ្រីវជ្រួញ ឬកាត់បន្ថយស្នាមដែលមានស្រាប់។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្ថែមទឹកក្រូចច្របាច់ស្រស់ពី ២ ទៅ ៣ដំណក់ជាមួយផលិតផលលាងសម្អាតមុខ, ផលិតផលសម្អាតគ្រឿង make up, ផលិតផលផ្ដល់សំណើម, ផលិតផលខាត់ស្បែក និងផលិតផលថែសម្រស់ដទៃទៀតដែលអ្នកប្រើជាប្រចាំលើស្បែកមុខ។ អ្នកក៏អាចគ្រាន់តែលាបទឹកក្រូចច្របាច់ស្រស់លើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលប្រហែល ២០នាទីសិន សឹមលាងសម្អាតចេញ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕