មកដឹងទាំងអស់គ្នា អាហារ ៧ មុខខាងក្រោមនេះ អាចជួយព្យាបាល និងទប់ស្កាត់មហារីកបាន ហើយថែមទាំងអាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកថែមទៀតផង ។ អាហារទាំង៧មុខនេះមានដូចជា ៖
១. ស្រាទំពាំងបាយជូរ ឬស្រាក្រហម
សារធាតុក្នុងសំបកទំពាំងបាយជូរ គឺជាអ្នកប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាហៅថា Resveratol ។ ក្រៅពីមានប្រសិទ្ធភាពពន្យាភាពចាស់ជ្រីវជ្រួញ និងធ្វើឱ្យសុខភាពជារួមល្អហើយនោះ វានៅអាចសម្លាប់កោសិកាមហារីកថែមទៀត ។
អ្នកគួរផឹកស្រាក្រហមមួយថ្ងៃយ៉ាងតិច ២២៥ មីលីមីត្រ ព្រោះក្នុងចំណុះនេះវាផ្ទុកសារធាតុ Resveratol រហូតដល់ទៅ ៦៤០ មីក្រូក្រាម ជាកម្រិតខ្ពស់មួយអាចសម្លាប់កោសិកាមហារីកយ៉ាងមានប្រសិទ្ធភាព ។
២. ផ្លែបឺរខៀវ ឬ Blueberry
ផ្លែបឺរខៀវត្រូវគេល្បីថាមានគុណសម្បត្តិប្រឆាំងជំងឺមហារីកដ៏មានប្រសិទ្ធភាព ជាពិសេសជំងឺមហារីកក្រពេញអូវែ។ ផ្លែនេះសម្បូរទៅដោយសារធាតុគីមីរុក្ខជាតិ ដែលល្អបំផុតសម្រាប់ទប់ស្កាត់ជំងឺមហារីក។ លោកអ្នកគួរទទួលទានវាឱ្យបានជាប្រចាំ។
៣. ប៉េងប៉ោះ
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Harvard បានបង្ហាញថា ឱកាសកើតជំងឺមហារីកក្រពេញប្រូស្តាតថយចុះ ៥០% នៅពេលទទួលទានប៉េងប៉ោះឆ្អិនបានទៀងទាត់។
៤.កាហ្វេ
វាជាប្រភេទអាហារ និងភេសជ្ជៈដែលយើងទទួលទានរាល់ថ្ងៃ ។ ទាំងកាហ្វេ ត្រូវគេស្គាល់យូរមកហើយថាអាចកាត់បន្ថយឱកាសនៃការវិវឌ្ឍរបស់កោសិកាមហារីក ។
៥. តែបៃតង
ជាប្រភេទភេសជ្ជៈត្រូវគេស្គាល់យូរមកហើយថា អាចកាត់បន្ថយឱកាសនៃការវិវឌ្ឍរបស់កោសិកាមហារីក
៦. រមៀត
ក្រៅពីផ្តល់អត្ថប្រយោជន៍ដល់សុខភាពជារួមហើយនោះ វានៅជួយសម្រកខ្លាញ់ក្បាលពោះថែមទៀតផង។ រឹតតែពិសេសគឺត្រង់ថា វានៅមានអត្ថប្រយោជន៍ទប់ស្កាត់កុំឱ្យកោសិកាមហារីកលូតលាស់ថែមទៀតផង។ លោកអ្នកគួរមានរមៀតផ្សំក្នុងគ្រឿងសម្លឬអាហារប្រចាំថ្ងៃ។
៧. សូកូឡាខ្មៅ
សូកូឡាខ្មៅមិនត្រឹមជួយឱ្យសុខភាពបេះដូងល្អប៉ុណ្ណោះទេ តែថែមទាំងជួយប្រឆាំងនឹងកោសិកាមហារីកទៀតផង។ លោកអ្នកគួរឧស្សាហ៍ញ៉ាំសូកូឡាខ្មៅ៕