នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ
- ស្បែកដែលក្រិនរបស់អ្នកគឺឈឺ
- អ្នកមានជំងឺទឹកនោមផ្អែម ឬបញ្ហាលើចរន្តឈាម និងចាំបាច់មានការបន្ថយនូវការក្រិន
- កន្លែងដែលក្រិនគឺក្រហម និងក្តៅ
- ស្បែកក្រិនរហែក និងហូរឈាម
- ស្បែកក្រិនមានស្នាមជាំ
តើរោគសញ្ញាកំពុងតែប្រាប់អ្នកពីអ្វីខ្លះ?
ស្បែកក្រិនគឺជារបាំងការពារនៃការប្រែប្រួល។វាជាមធ្យោបាយដើម្បីការពារខ្លួនវាពីការរងកម្លាំងខ្លាំងពេក។ បណ្ឌិត អេលេន កូហេន សូប៊ែល(Ellen Cohen-Sobel) សាស្ត្រាចារ្យរងផ្នែកឆ្អឹងនៅក្នុងទីក្រុងញូវយ៉កបាននិយាយថា របាំងការពារនេះធ្វើការបានយ៉ាងល្អ។ សូមគិតអំពីថាតើចុងម្រាមដៃអ្នកលេងហ្គីតាអាជីពម្នាក់ ឬបាតដៃនៃអ្នកកាយសម្ព័ន្ធនឹងមានអារម្មណ៍បែបណាប្រសិនបើពួកគេមិនត្រូវបានការពារដោយស្បែកក្រិនដ៏ក្រាស់ទេនោះ។ ពួកគេនឹងឈឺ។ ជាការពិតណាស់, ពួកគេអាចនឹងមានការហូរឈាមទៀតផង។
វេជ្ជបណ្ឌិត ម៉ាក ឌី. ស៊ុសមេន(Mark D. Sussman) ដែលជាគ្រូពេទ្យឯកទេសខាងជំងឺលើជើងនៅឯគ្លីនិកឯកជនមួយក្នុងទីក្រុង Wheaton, និងជាអ្នកនិពន្ធអោយ The Family Foot-Care Bookបាននិយាយថា មូលហេតុនៃស្បែកជើងក្រិននេះគឺជាតំនរពូជ។ គាត់បានពន្យល់ថា ឪពុកម្តាយបានបញ្ចប់ភាពមិនមានស្ថេរភាពនៅនឹងជើងរបស់គាត់។ ប្រសិនបើអ្នកទទួលតំនរពូជនៃយន្តការជើងមិនល្អនេះ, ជើងរបស់អ្នកប្រែប្រួលជំនួសអោយភាពថេរល្អនៅពេលដែលវាប៉ះនឹងដី។ កម្លាំងថេរនេះបណ្តាលអោយស្បែកក្រិន។
ការបន្ធូរបន្ថយរោគសញ្ញា
វេជ្ជបណ្ឌិត កូហេន សូប៊ែលបាននិយាយថា ប្រសិនបើអ្នកកំពុងតែរស់នៅជាមួយនឹងស្បែកក្រិនអស់រយៈពេលជាច្រើនឆ្នាំ និងវាមិនរំខានដល់អ្នកទេនោះ, សូមកុំធ្វើអីលើវាអោយសោះ។ វេជ្ជបណ្ឌិត ហូវឺដ ដានេនបឺក ដែលជាគ្រូពេទ្យឯកទេសខាងឆ្អឹងជើង បាននិយាយថា ស្បែកក្រិនដែលស្តើងរាលដាលទៅផ្នែកខាងក្រោមនៃជើង គឺមិនមែនជាបញ្ហានៃសុខភាពនោះទេ។
វេជ្ជបណ្ឌិត ដានេនបឺកបាននិយាយថា នៅពេលដែលស្បែកក្រិនសំដៅទៅលើកន្លែងមួយ, វាជារឿងខុសប្លែកមួយ ជាពិសេសប្រសិនបើវាបង្កអោយឈឺនោះ។
- វេជ្ជបណ្ឌិត ស៊ុសមេនបាននិយាយថា អ្នកអាចគ្រប់គ្រងស្បែកក្រិននេះបាននៅឯផ្ទះដោយការដាក់វាចុះដោយប្រុងប្រយ័ត្ន។ ដំបូង, លាងជើងរបស់អ្នក។ បន្ទាប់មកត្រាំវារយៈពេល២០នាទី ក្នុងទឹកក្តៅឧណ្ឌៗលាយជាមួយទឹកលាងចាន។ បន្ទាប់មកយកស្បែកក្រិនទៅដុសជាមួយនឹងប្រេងចម្អិនម្ហូបរហូតដល់វាមានសំណើម និងទន់ ជាធម្មតាប្រហែលជា១នាទីតែប៉ុណ្ណោះ។ ជាចុងក្រោយ, ធ្វើវាអោយទន់ជាមួយនឹងថ្មខាត់, ក្រដាស់ខាត់ស្តើងជាដើម។
វេជ្ជបណ្ឌិត កូហេន សូប៊ែលបាននិយាយថា ឈប់ដុសវាមុននឹងកន្លែងដែលក្រិននោះប្រែក្លាយជាតឹង ប្រហែលជា ១ ឬ២នាទីតែប៉ុណ្ណោះ។
- វេជ្ជបណ្ឌិត ដានេនបឺកបាននិយាយថា ថ្នាំកម្ចាត់ស្បែកក្រិនដែលលក់តាមទីផ្សារផ្សំពីអាស៊ីតដែលអាចធ្វើអោយរលាកស្បែករបស់អ្នក។ វេជ្ជបណ្ឌិត ស៊ុសមេនបានយល់ស្របថា សូមហាមប្រើពួកវាព្រោះពួកវាអាចបណ្តាលអោយឆ្លងមេរោគផងដែរ។
- វេជ្ជបណ្ឌិត ស៊ុសមេនបាននិយាយថា ស្បែកជើងដែលពាក់មិនសមមិនបណ្តាលអោយស្បែកឡើងក្រិននោះទេ, ប៉ុន្តែវាធ្វើអោយស្បែកឡើងក្រិនកាន់តែធ្ងន់ធ្ងរទៅៗ។ គាត់បានពន្យល់ថា ជើងកាន់តែធំនៅពេលដែលអ្នកកាន់តែចាស់, ជាពិសេសចំពោះស្ត្រីដែលមានបុត្រ។ ដូចនេះកុំយកទំហំដែលអ្នកបានពាក់ពីឆ្នាំមុនអោយសោះ។ ប្រសិនបើស្បែកជើងធ្វើអោយឈឺបន្ទាប់ពីពាក់វា, សូមយកទៅដូរវិញ។
- វេជ្ជបណ្ឌិត កូហេន សូប៊ែលបាននិយាយថា មនុស្សតែម្នាក់គត់ដែលអាចកម្ចាត់ចេញ ឬកែនៅស្បែកក្រិនរបស់អ្នកជាមួយនឹងឧបករណ៍នោះគឺគ្រូពេទ្យឯកទេសខាងជំងឺលើជើង មិនមែនជាអ្នកកែសម្ផស្បនោះទេ។ គាត់បានដាស់តឿនថា គេមិនដែលយកឡាម ឬកាំបិតទៅកាត់លើស្បែកក្រិននោះទេ។ អ្នកអាចបណ្តាលអោយមានការឆ្លងមេរោគយ៉ាងស្រួល ឬកាន់តែយ៉ាប់ទៅវិញទេ។