ជំងឺដាច់សរសៃឈាមខួរក្បាលគឺជាឃាតកជាប់ចំណាត់ថ្នាក់លេខបីនៅប្រទេសលោកខាងលិច ហើយក៏បណ្តាលអោយអ្នកជំងឺទៅជាពិការរភាព និងមានស្ថានភាពវង្វេងវង្វាន់រហូតដល់ ១៣០០០០នាក់ជារៀងរាល់ឆ្នាំក្នុងប្រទេសអង់គ្លេស។ ក្នុងចំណោមអ្នកជំងឺទាំងនេះមាន ៦០នាក់ត្រូវបានស្លាប់ដោយសារតែជំងឺដាច់សរសៃឈាមខួរក្បាល។
កុមារ និងមនុស្សវ័យក្មេងក៏អាចមានអាការៈដាច់សរសៃឈាមក្នុងខួរក្បាលបានដែរ ប៉ុន្តែមាន ៩ក្នុងចំណោម ១០ករណីច្រើនកើតលើមនុស្សវ័យចាប់ពី ៥៥ឆ្នាំ ហើយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលនេះនឹងកើតឡើងទៅតាមអាយុ។បើអ្នកខ្លាចជំងឺនេះចូរអ្នកចៀសវាងអាហារដូចខាងក្រោម:
· ចូរកាត់បន្ថយការញ៉ាំខ្លាញ់ប្រភេទ Saturated Fat ដែលមានក្នុងសាច់ក្រហម, អាហារធ្វើពីទឹកដោះគោមានជាតិខ្លាញ់សុទ្ធ, ហ្វ្រូមាត និងសូកូឡា។
· មិនត្រូវញ៉ាំអាហារចៀន, ឆារ ឬធ្វើពីខ្លាញ់ Hydrogenated Fat ទេ ព្រោះអាហារទាំងនេះប្រឈមនឹងការកើនឡើងសារធាតុ Homocysteine។
· កាត់បន្ថយការញ៉ាំអាហារធ្វើពីទឹកដោះគោ ព្រោះវាបណ្តាលអោយកើតជំងឺបេះដូង-សរសៃឈាមកាន់តែខ្លាំងជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាលតែម្តង។ មានហេតុផលពីរប្រភេទសម្រាប់រឿងនេះ ទីមួយ នៅពេលកាលស្យូមឡើងខ្ពស់ ហើយកាលស្យូមត្រូវការម៉ាញ៉េស្យូមដើម្បីជំនួយដល់ចូលទៅក្នុងឆ្អឹង ប៉ុន្តែអាហារធ្វើពីទឹកដោះគោបែរជាមិនសូវមានជាតិម៉ាញ៉េស្យូមដូច្នេះវាជាបញ្ហា មួយវិញទៀត ជាតិកាលស្យូមច្រើនតែផ្តុំនៅក្នុងជាលិការទន់ៗដូចជា សន្លាក់ និងសរសៃឈាមអាកទែ។ ទីពីរ អាហារធ្វើពីទឹកដោះគោសម្បូរជាតិប្រូតេអ៊ីនណាស់ដូច្នេះវានឹងធ្វើអោយកើនកម្រិតសារធាតុ Homocysteine បាន ប៉ុន្តែអ្នកគួរតែធ្វើយ៉ាងណាអោយវីតាមីន Bមានគ្រប់គ្រាន់ដើម្បីបន្ថយជាតិពុលរបស់វា។
· ចូរចៀសវាងភេសជ្ជៈមានជាតិហ្កាសទាំងអស់ព្រោះវាសុទ្ធតែផ្ទុកទៅដោយជាតិស្ករដែលអាចទៅបំផ្លាញប្រព័ន្ធរបត់ឈាមរត់ ព្រមទាំងប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្ពស់។
· ជាតិកាហ្វេអ៊ីនអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់បាន។ ចូរកាត់បន្ថយការញ៉ាំកាហ្វេ, តែ,និងកូកាកូឡា ហើយគួរតែជំនួសវិញដោយតែបៃតង, តែផ្លែឈើ ឬទឹកក្រឡុកវិញ។
· ចូរលុបបំបាត់អោយអស់នូវប្រភេទអំបិលមានជាតិសូដ្យូមព្រោះវាមានឥទ្ធិពលទៅលើសម្ពាធឈាម។ ចូរប្តូរមកប្រើអំបិលមានជាតិម៉ាញ៉េស្យូម ឬប៉ូតាស្យូមវិញ។
· ចូរចៀសវាងអាហារ ឬសាច់ប្រឡាក់៕