ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យចិត្តអ្នកស្រាល។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែទុកកិត្តិយសរបស់ខ្លួន ដោយមិនគួរទៅអង្វរគេនៅពេលដែលគេចង់បែកពីអ្នកនោះទេ។ ទោះបីជាអ្នកអង្វរប៉ុណ្ណា ក៏គេមិនវិលត្រឡប់មកវិញដែរ ព្រោះចិត្តរបស់គេមិននៅលើអ្នកទៀតទេ។
- អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យជាប់ ដោយមិនគួរទៅទាក់ទងនឹងគេទៀតទេ ព្រោះបើអ្នកទៅរញ៉េរញ៉ៃ មានតែធ្វើឲ្យគេមើលងាយអ្នកតែប៉ុណ្ណោះ។
- អ្នកអាចរកមិត្តសម្លាញ់របស់អ្នកដើម្បីនិយាយរឿងក្នុងចិត្តចេញមកអស់ ទើបអារម្មណ៍របស់អ្នកបានធូរស្រាលជាងមុន។ ជាពិសេស អ្នកក៏អាចដើរលេងជាមួយពួកគេដែរ ដើម្បីអាចបំភ្លេចរឿងទាំងអស់បានងាយ។
- អ្នកអាចស្តាប់ចម្រៀងឲ្យបានច្រើន ព្រោះចម្រៀងអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អវិញ អាចធ្វើឲ្យអ្នកបំភ្លេចទុក្ខកង្វល់ទាំងឡាយបាន។
- អ្នកគួរតែមើលថែទាំខ្លួនឲ្យបានល្អ ដោយមិនគួរធ្វើរឿងដែលធ្វើបាបខ្លួនឯងនោះទេ។ បុរសនៅលើពិភពលោកមានច្រើនណាស់ ហើយក៏នៅមានបុរសល្អជាងគេដែរ។ ដូចនេះ អ្នកមិនគួរគិតខ្លីដើម្បីបុរសដែលមិនត្រូវការអ្នកឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)