អ្នកស្រាវជ្រាវជាច្រើននៅឯសាកលវិទ្យាល័យ Scranton ក្នុងទីក្រុង Pennsylvania បានរកឃើញថា គ្មានភេសជ្ជៈ ឬអាហារណាមួយដែលអាចផ្តល់ជាអង់ទីអុកស៊ីដង់យ៉ាងច្រើនដូចកាហ្វេនោះទេ។
វេជ្ជបណ្ឌិត គីមបល (Dr. Kimbal, RD) អ្នកឯកទេសខាងអាហាររូបត្ថម្ភរបៀបរស់នៅ និងកីឡានៅឯមជ្ឈមណ្ឌល Ochner Health System’s Elmwood Fitness Center ក្នុងទីក្រុង New Orleans និយាយថា “ការសិក្សាថ្មីៗជាច្រើនបានអោយដឹងថា ការទទួលទានកាហ្វេក្នុងកម្រិតមធ្យម វាគ្មានបញ្ហាអ្វីចោទនោះទេ។ គ្រាន់តែមួយថ្ងៃញ៉ាំកាហ្វេ ១ ទៅ២ពែងក៏អាចមានប្រយោជន៍ដែរ ប៉ុន្តែបើញ៉ាំច្រើនជាងនេះវាបែរជាទទួលលទ្ធផលផ្ទុយគ្នាទៅវិញ។
ឧទាហរណ៍ កាហ្វេឃើញថាជួយបន្ថយការប្រឈមនឹងជំងឺ Parkinson ព្រមទាំងជំងឺគ្រួសក្នុងតម្រងនោម ដូច្នេះវាប្រហែលជាមានប្រយោជន៍ដល់មនុស្សដែលមានប្រវត្តិគ្រួសារកើតជំងឺនេះ។ សារធាតុអង់ទីអុកស៊ីដង់មួយប្រភេទឈ្មោះថា Polyphenols ដែលមានក្នុងកាហ្វេមានសភាពដូចគ្នាទៅផ្លែឈើ និងស្រាដែរ”។
ការពារជំងឺមហារីកកាន់តែច្រើន
អង់ទីអុកស៊ីដង់ដែលមានក្នុងកាហ្វេជួយការពារជំងឺមហារីក។ ប៉ុន្តែមានហេតុផលផ្សេងមួយទៀតដែលអ្នកស្រាវជ្រាវនិយាយថាការញ៉ាំកាហ្វេចាប់ពីពីរពែងឡើងទៅ (កាហ្វេគ្មានជាតិកាហ្វេអ៊ីន) ប្រហែលជាជួយបន្ថយការកើតជំងឺមហារីកចុងពោះវៀនធំរហូតដល់ ៥២ភាគរយ។
អ្នកស្រាវជ្រាវយល់ថា កាហ្វេជួយបង្កើនល្បឿននៃការធ្វើចលនាក្នុងរាងកាយ ជាពិសេសចលនារបស់ពោះវៀន ឬបង្កើនការបន្ទោបង់ ទើបក្លាយជាហេតុផលមួយបន្ថយការប្រឈមមុខនេះបាន។ (ទោះបីជាយ៉ាងណាក៏ដោយ ពួកគេនៅមិនទាន់ដឹងថា ហេតុអ្វីបានជាកាហ្វេគ្មានជាតិកាហ្វេអ៊ីនផ្តល់នូវការការពារបានច្រើនជាងកាហ្វេធម្មតានៅឡើយទេ)។
វាដូចគ្មានអ្វីគួរអោយភ្ញាក់ផ្អាល់ត្រង់ថាកាហ្វេធ្វើអោយអ្នកបង្កើនការប្រុងប្រយ័ត្ន។ ប៉ុន្តែអ្នកស្រាវជ្រាវមិនបាននិយាយអោយច្បាស់ថាកាហ្វេមានឥទ្ធិពលពិតប្រាកដ ឬឥទ្ធិពលអវិជ្ជមានចំពោះការឈប់ទទួលទានកាហ្វេមានជាតិកាហ្វេអ៊ីនអ្វីអោយប្រាកដនៅឡើយទេ។
ការសិក្សាមួយរបស់ប្រជាជនអង់គ្លេសបានរកឃើញថា កាហ្វេទំនងជាមានផលវិជ្ជមានរបស់វាច្រើន។ ពួកគេបានធ្វើទៅលើមនុស្សចំនួន ៦០នាក់ ដោយម្នាក់ៗតម្រូវអោយផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីនជាទៀងទាត់ទាំងអស់។ ក្រោយមកពួកគេរកខើញថា ក្រោយពីញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីនរួច ពួកគេមានអារម្មណ៍កាន់តែល្អ។ ដូច្នេះអ្នកស្រាវជ្រាវសន្និដ្ឋានថា ការញ៉ាំកាហ្វេមួយ ឬពីរពែងជារៀងរាល់ថ្ងៃជួយបង្កើនស្មារតី និងការប្រុងប្រយ័ត្ន។ ប៉ុន្តែជាមួយគ្នានេះ ការសិក្សាមួយរកឃើញថា អ្នកដែលញ៉ាំកាហ្វេចាប់ពីពីរកែវឡើងទៅ ធ្វើអោយបង្កើនការសារធាតុបង្កបញ្ជាក់ការរលាកខ្ពស់ និងជាប់ទាក់ទងនឹងជំងឺបេះដូងបានផងដែរ
វេជ្ជបណ្ឌិត គីមបល និយាយថា “កាហ្វេមានជាតិកាហ្វេអ៊ីនអាចរំខានដំណេកបាន ហើយអ្នកគួរតែនិយាយជាមួយគ្រូពេទ្យសិនមុនពេលផឹកកាហ្វេបើសិនជាអ្នកមានបញ្ហាសម្ពាធឈាម ព្រោះកាហ្វេអាចបង្កើតចង្វាក់បេះដូងលោតបាន”៕