នៅក្នុងប្រទេសកំពុងអភិវឌ្ឈន៍ជាច្រើន គោលបំណងសុខភាពសាធារណៈដែលអាចជួយការពារ និងគ្រប់គ្រងជម្ងឺគ្រុនពោះវៀន តាមរយៈការទទួលទានស្អាត មានអនាម័យ និងពិនិត្យសុខភាពអោយញឹកញាប់ ប្រហែលជាប្រការមួយដែលអាចពិបាកនឹងធ្វើបាន ។ អ្នកឯកទេសមួយចំនួនជឿជាក់ថា ការចាក់វ៉ាក់ស៊ាំងសម្រាប់អ្នកដែលប្រឈមមុខខ្ពស់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងជម្ងឺគ្រុនពោះវៀន ។
ប្រសិនបើអ្នកធ្វើដំណើរទៅកាន់តំបន់ដែលមានជម្ងឺគ្រុនពោះវៀន ត្រូវតែចាក់វ៉ាកស៊ាំង ។ ប៉ុន្តែដោយសារតែវ៉ាក់ស៊ាំងមិនអាចផ្តល់ការពារបាន១០០% ត្រូវតែធ្វើតាមក្បួនដូចខាងក្រោម៖
•លាងដៃអោយស្អាត៖ ការលាងដៃអោយបានញឹកញាប់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការគ្រប់គ្រងជម្ងឺ ។ ចូរលាងដៃរបស់អ្នកជាមួយទឹកក្តៅ ទឹកសាប៊ូជាពិសេសមុនពេលបរិភោគអាហារ ឬរៀបចំចំណីអាហារ និងក្រោយចេញពីបន្ទប់ទឹក ។ ត្រូវមានទឹកសម្រាប់លាងដៃពិសេសនៅតាមខ្លួននៅពេលមិនមានទឹកប្រើប្រាស់ ។
•ចៀសវាសការទទួលទានទឹកមិនស្អាត៖ ការទទួលទានទឹកដែលមានមេរោគគឺជាបញ្ហាដ៏ធំមួយនៅក្នុងតំបន់ឆ្លងជម្ងឺគ្រុនពោះវៀន ។ ការទទួលទានសុទ្ធ ឬទឹកដបកាបូនណាត ស្រា ឬស្រាបៀគឺជាជម្រើសដ៏ល្អ ។ ទឹកដបកាបូនណាតគឺជាទឹកដ៏មានសុវត្ថិភាពមួយដែលល្អជាងទឹកដែលមិនមានជាតិកាបូនណាត ។ ចូរជូតសម្អាតផ្នែកខាងក្រៅរបស់ដបទឹក និងកំប៉ុងមុនពេលបើកផឹក ។ ចូរទទួលទានដោយមិនបាចដាក់ទឹកកកទេ ។ ចូរប្រើទឹកដបដើម្បីដុះធ្មេញ និងព្យាយាមកុំលេបទឹកផ្កាឈូក ។
•ចៀសវាងការទទួលទានផ្លែឈឺ និងបន្លែឆៅ៖ ដោយសារតែរបស់ឆៅប្រហែលជាមិនបានលៀងដោយទឹកស្អាត ដូច្នេះចូរចៀសវាងផ្លែឈឺ និងបន្លែដែលមិនទាន់បកសម្បក ។ ដើម្បីសុវត្តិភាពត្រឹមត្រូវ អ្នកប្រហែលជាត្រូវចៀសវាងការទទួលទានអាហារឆៅគ្រប់ប្រភេទ ។
•ជ្រើសរើសអាហារក្តៅៗ៖ ចូរចៀសវាងអាហារដែលទុកយូរ ឬទុកក្នុងកន្លែងមិនមានសីតុណ្ហភាពគ្រប់គ្រាន់ ។ ការកំដៅអាហារអោយបានក្តៅល្អគឺជាមធ្យោបាយដ៏ល្អបំផុត ។ ហើយថ្វីបើមិនមានការធានាលើអាហារនៅក្នុងភោជនីយដ្ឋានទាំងអស់មានសុវត្តិភាព វាគឺជាវីធីដ៏ល្អមួយក្នុងការចៀសវាងអាហារដែលលក់នៅតាមផ្លូវ ព្រោះវាគឺជាប្រភពនៃមេរោគ ។
ដើម្បីកុំអោយឆ្លងទៅអ្នកដទៃ
ប្រសិនបើអ្នកជាពីជម្ងឺគ្រុនពោះវៀនហើយ ការធ្វើដូចខាងក្រោមនេះអាចជួយការពារអ្នកដទៃបាន៖
•លាងដៃជាញឹកញាប់៖ នេះគឺជាចំនុចដ៏សំខាន់មួយអ្នកអាចធ្វើបានដើម្បីបង្ការការឆ្លងជម្ងឺទៅអ្នកដទៃ ។ ចូរប្រើប្រាស់ទឹកក្តៅ ទឹកសាប៊ូ និងលាងសម្អាតអោយបានយ៉ាងហោចណាស់ ៣០វិនាទី ជាពិសេសមុនពេលបរិភោគអាហារ និងក្រោយពេលចេញពីបន្ទប់ទឹក ។
•ចូរសម្អាតសម្ភារៈក្នុងផ្ទះជាប្រចាំ៖ ចូរសម្អាត់បន្ទប់ទឹក កន្លែងបើកទ្វារ ទូរស័ព្ទ និងក្បាលរ៉ូប៊ីណេទឹកយ៉ាងហោចណាស់អោយបានម្តងក្នុងមួយថ្ងៃដោយប្រើប្រដាប់ជូតផ្ទះ និងក្រដាស់អនាម័យដែលប្រើហើយបោះចោល ។
•ចៀសវាងការកាត់អាហារ៖ ចូរចៀសវាងការរៀបចំអាហារអោយអ្នកដទៃរហូតដល់គ្រូពេទ្យថាអ្នកមិនអាចចម្លងជម្ងឺទៅអ្នកដទៃទេ ។ ប្រសិនបើអ្នកធ្វើការនៅក្នុងរោងចក្រផលិតអាហារ ឬកន្លែងថែទាំងអ្នកជម្ងឺ អ្នកមិនត្រូវទៅធ្វើការទៀតទេរហូតដល់លទ្ធផលនៃការធ្វើតេស្តបង្ហាញថា អ្នកគ្មានបាក់តេរីគ្រុនពោះវៀនក្នុងខ្លួនទៀត ៕