ផលវិបាកនៃជម្ងឺរលាកខួរក្បាលគឺយោងទៅតាមកត្តាជាច្រើនដូចជាអាយុ មូលហេតុ ភាពធ្ងន់ធ្ងរនៃជម្ងឺ និងពេលវេលានៃការចាប់ផ្តើមមានជម្ងឺរហូតដល់ការព្យាបាល ។ករណីភាគច្រើន មនុស្សដែលមានជម្ងឺស្រាលនឹងជាមកវិញក្នុងរយៈពេលពីរបីសប្តាហ៍ ដោយមិនមានផលវិបាកអ្វីយូរអង្វែង ។
ផលវិបាកនៃជម្ងឺធ្ងន់ធ្ងរ
ការគ្រោះថ្នាក់ទៅលើខួរក្បាលដោយសារការរលាកអាចបណ្តាលមកពីបញ្ហាមួយចំនួន ។ ករណីធ្ងន់ធ្ងរភាគច្រើនអាចបណ្តាលមកពី៖
– ឈប់ដកដង្ហើម
– សន្លប់
– ស្លាប់
ផលវិបាកផ្សេងៗទៀតប្រហែលជាកើតជាប់រហូតជាច្រើនខែដូចជា៖
– អស់កំលាំង
– ខ្សោយ
– បញ្ហាដល់សាតិអារម្មណ៍
– ប្រែប្រួលអត្តចរិកផ្ទាល់ខ្លួន
– បញ្ហាលើការចងចាំ
– អសមត្ថភាពខាងបញ្ញា
– កង្វះខាងការគ្រប់គ្រងសាច់ដុំ
– ស្លាប់មួយចំហៀងខ្លួន
– មានបញ្ហាក្នុងការស្តាប់ ឬមើល
– មានបញ្ហាក្នុងការនិយាយ ៕