ជំងឺមហារីកក្រពេញប្រូស្តាតគឺជាជំងឺមហារីកដែលកើតញឹកញាប់បំផុតលើមនុស្សប្រុស។ ហើយបុរសស្បែកខ្មៅៗទំនងជាងាយនឹងកើតជំងឺនេះច្រើនជាងគេ និងឆាប់ស្លាប់ដោយសារតែជំងឺនេះរហូតដល់ពីរដងឯណោះ។ ជំងឺដែលមានការលូតលាស់យឺតមួយនេះច្រើនតែមិនបង្ហាញអាការៈ ឬមានអាការៈរបស់វាតិចតួចទេ លុះត្រាតែវាដល់ចំណុចធ្ងន់ធ្ងរ។ ប៉ុន្តែបើសិនវាចេញជាអាការៈហើយ វាប្រហែលជាមានដូចជា៖
- ពិបាកចាប់ផ្តើមនោម
- លំហូរទឹកនោមខ្សោយ ឬដាច់ៗ
- នោមញឹក ជាពិសេសនៅពេលយប់។
ចាប់តាំងពីអាការៈទាំងនេះក៏ប្រហែលជាទាក់ទងនឹងមូលហេតុផ្សេងៗទៀតដូចជា ក្រពេញប្រូស្តាតលូតលាស់ធំ បុរសដែលមានអាការៈបែបនេះហើយ គួរតែទៅជួបពេទ្យឲ្យបានលឿនផង៕