ជំងឺគ្រុនចាញ់អាចបណ្តាលអោយមានគ្រោះថ្នាក់ដល់ជីវិតបាន។
ភាគច្រើននៃករណី អ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់គឺមានជាប់ទាក់ទងនឹងផលវិបាកធ្ងន់ធ្ងរមួយឬច្រើនដូចខាងក្រោម៖
· គ្រុនចាញ់ក្នុងខួរក្បាល៖ ប្រសិនបើគ្រាប់ឈាមក្រហមដែលផ្ទុកទៅដោយប៉ារ៉ាស៊ីតទៅស្ទះក្នុងសរសៃឈាមតូចៗរបស់ខួរក្បាល ការហើមខួរក្បាល ឬខូចខួរក្បាលប្រហែលជាអាចកើតមាន ។
· ពិបាកដកដង្ហើម៖ ការចាល់ជាតិទឹកនៅក្នុងសួតរបស់អ្នក(ហើមសួត) អាចធ្វើអោយពិបាកក្នុងការដកដង្ហើម។
· ខ្សោយសរីរាង្គ៖ ជំងឺគ្រុនចាញ់អាចធ្វើអោយតម្រងនោម ឬថ្លើមរបស់អ្នកខ្សោយ ឬបែកអណ្តើក។ បញ្ហាទាំងអស់នេះអាចធ្វើអោយគ្រោះថ្នាក់ដល់ជីវិតបាន។
· ស្លេកស្លាំងធ្ងន់ធ្ងរ៖ ជំងឺគ្រុនចាញ់ធ្វើអោយខូចខាតដល់គ្រាប់ឈាមក្រហម ដូច្នេះការស្លេកស្លាំងធ្ងន់ធ្ងរអាចនឹងកើតមាន។
· ជាតិស្ករក្នុងឈាមថយចុះ៖ ទម្រង់ធ្ងន់ធ្ងររបស់ជំងឺគ្រុនចាញ់អាចធ្វើអោយជាតិស្ករក្នុងឈាមថយចុះ ហើយថ្នាំគីនីនគឺជាថ្នាំមួយប្រភេទដែលគេប្រើជាញឹកញាប់សម្រាប់ព្យាបាលជំងឺគ្រុនចាញ់។ ការដែលមានជាតិស្ករចុះខ្លាំងអាចធ្វើអោយអ្នកជំងឺសន្លប់ ឬស្លាប់។
ការលាប់ឡើងវិញប្រហែលជាអាចកើតមាន
ប៉ារ៉ាស៊ីតជំងឺគ្រុនចាញ់មួយចំនួនដែលបង្កអោយមានជំងឺស្រាលៗ អាចនឹងនៅក្នុងខ្លួនរបស់អ្នករាប់ឆ្នាំ ហើយអាចលាប់ឡើងវិញដែរ៕