ការរលាកប្លោកនោមតិចតួចអាចជាវិញដោយខ្លួនតាមរយៈការព្យាបាលនៅតាមផ្ទះដូចជា ការទទួលទឹកអោយបានច្រើនជាដើម ។ ប៉ុន្តែប្រសិនបើអ្នកមិនអាចបំបាត់រោគសញ្ញាបានក្នុងរយៈពេល ២៤ម៉ោងទេ អ្នកគួរតែទៅទទួលការប្រឹក្សាជាមួយគ្រូពេទ្យអំពីការព្យាបាល ។ ការពន្យាពេលមិនបានព្យាបាលជម្ងឺអោយជា វាអាចនឹងវិវត្តទៅជាបញ្ហាធ្ងន់ធ្ងរច្រើនផ្សេងៗទៀត ។ ថ្នាំសម្រាប់ព្យាបាលនៅតាមផ្ទះដែលគេប្រើជាញឹកញាប់ជាគេគឺ Pyridium ។
នេះជាថ្នាំមួយប្រភេទជួយធ្វើអោយផ្លូវតម្រងនោមស្ពឹក និងបំបាត់ការឈឺចាប់ តែមិនអាចព្យាបាលជម្ងឺដែលបង្កអោយមានរលាកប្លោកនោមនេះទេ ។ ថ្នាំនេះអាចមានប្រយោជន៍សម្រាប់រងចាំទទួលលទ្ធផលនៃថ្នាំអង់ទីបីយ៉ូទិចដែល ត្រូវនឹងជម្ងឺ ។
ចំពោះជម្ងឺនៅក្នុងផ្លូវតម្រងនោមមានការប្រើប្រាស់ថ្នាំអង់ទីប៊ីយ៉ូទិចជាច្រើនប្រភេទ ។ ចំពោះការរលាកប្លោកនោមដែលមិនមានផលវិបាកអាចព្យាបាលជាដោយថ្នាំក្នុងរយៈពេលតែ ៣ថ្ងៃ ។ ពេល ខ្លះការប្រើថ្នាំជាមួយនឹងជម្ងឺបង្កឡើងដោយមេរោគមួយចំនួនត្រូវចំនាយពេលរហូតដល់មួយ សប្តាហ៍ក៏មាន ។ ករណីភាគច្រើន អ្នកគួរតែមានអារម្មណ៍ល្អឡើងវិញបន្ទាប់ពីបានប្រើថ្នាំជាលើកដំបូង ។ ចំពោះផលវិបាកជម្ងឺនេះគួរតែត្រូវការព្យាបាលប្រហែលជាមួយសប្តាហ៍ ចំនែកការរលាកតម្រងនោមប្រហែលជាត្រូវព្យាបាលយូរជាងនេះ ។ មនុស្សចាស់ និងអ្នកមានបញ្ហាសុខភាពរ៉ាំរ៉ៃដូចជាជម្ងឺទឹកនោមផ្អែម ឬជម្ងឺអេដស៍ ច្រើនតែចេញអោយប្រើថ្នាំអង់ទីបីយ៉ូទិចរយៈពេលយូរ ហើយពេលខ្លះរហូតដល់ ១៤ថ្ងៃ ។
ក្រោយពីការព្យាបាលតាមដំណើរការបានមួយរយៈ អ្នកគួរតែមកធ្វើការតាមដានបន្តទៀតតាមរយៈតេស្តទឹកនោមដើម្បីប្រាកដថាផ្លោកនោមរបស់អ្នកលែងមានរោគសញ្ញាទៀត ។ អ្នកដែលឧស្សាហ៍រលាកប្លោកនោមច្រើនតែអោយប្រើថ្នាំអង់ទីបីយ៉ូទិចក្នុងកម្រឹតទាបជារៀងរាលថ្ងៃរយៈពេល ៦ខែ ឬច្រើនជាងនេះបន្ថែម ។ អ្នកជម្ងឺដែលមានជម្ងឺដោយសារការរួមភេទប្រហែលជាត្រូវប្រើថ្នាំអង់ទីប៊ីយ៉ូទិចក្នុងកម្រឹតទាបគ្រប់ពេលរួមភេទម្តង់ៗ ។ ចូរចងចាំថាការដែលឧស្សាហ៍មានរោគសញ្ញារលាកប្លោកនោមអាចបណ្តាលមកពីបញ្ហាមួយចំនួនដូចជា Interstitial Cystitis និងផលវិបាកនៃជម្ងឺដែលមិនសំខាន់ ។
គ្រូពេទ្យមួយចំនួនអាចចេញជាថ្នាំអ័រម៉ូន Estrogen ជាក្រែម ឬជាថ្នាំគ្រាប់ដើម្បីបង្ការការរលាកប្លោកនោមឡើងវិញក្នុងពេលអ្នកជម្ងឺជាស្ត្រីរាំងរដូវហើយ ។ សម្រាប់ករណីដែលការរលាកកើតឡើងដោយសារការស្ទះដូចជា គ្រួសក្នុងតម្រងនោម ឬរឺកក្រពេញប្រូស្តាត ត្រូវតែធ្វើការព្យាបាលដោយការវះកាត់ ។
ការការពារ
ដំបូន្មានសម្រាប់មនុស្សប្រុស និងស្រី៖
•ត្រូវនោមអោយទៀងទាត់ និងរាល់ពេលនោមម្តងៗ ត្រួវនោមអោយអស់ៗ។
•ប្រើសំឡីអនាម័យដែលមិនក្រហាយ និងសើម។
•ជាទូទៅត្រូវតែមានអនាម័យអោយបានល្អ។
•ផឹកទឹកអោយបានច្រើន ។ ទឹក Cranberry ប្រហែលជាមានប្រយោជន៍ដោយសារតែមានការសិក្សាចំនួនផ្តោតទៅលើអាហារប្រភេទនេះ ប៉ុន្តែវាមានប្រយោជន៍កាន់តែច្រើនក្នុងការបង្ការការរលាកប្លោកនោម ព្រោះវាការពារកុំអោយបាក់តេរីតោងភ្ជាប់នឹងប្លោកនោម និងបង្កអោយមានការរលាក ។
•ចៀសវាងទទួលទនសារធាតុដែលប៉ះពាល់ដល់ប្លោកនោមដូចជា ស្រា និងកាហ្វេ ។
ដំបូន្មានសម្រាប់មនុស្សស្រី
•នោមអោយអស់ពីប្លោកនោមក្រោយពីរួមភេទរួច។
•ចៀសវាការប្រើសាប៊ូក្រអូប ងូតទឹកមានសាប៊ូពពុះ លាងទឹកក្រអូប និងប្រើថ្នាំបំបាត់ក្លិនក្នុងទ្វារមាស ។ សារធាតុទាំងនេះផ្សំឡើងទៅដោយធាតុដែលអាចរលាកបង្អួរនោម និងងាយនឹងឆ្លងជម្ងឺ ។
•ប្រសិនបើអ្នកប្រើឧបករណ៍ពន្យាកំណើត ចូរប្រាកដថាការបំពាក់ឧបករណ៍ទាំងនោះបានត្រឹមត្រូវ និងមិនត្រូវដាក់វាយូរពេកទេ ។
•ទទួលទានទឹកដោះគោជូរដែលមានបាក់តេរីល្អមួយប្រភេទឈ្មោះថា Lactobacilli ។ បាក់តេរីទាំងនេះប្រហែលជាជួយការពារការឆ្លងជម្ងឺបាន ។
ប្រសិនបើអ្នកមានជម្ងឺក្នុងផ្លូវតម្រងនោម ដំបូន្មានខាងលើនេះគឺមានផលប្រយោជន៍ណាស់សម្រាប់អ្នកព្រោះវាជួយបង្កអ្នកកុំអោយកើតជម្ងឺរលាកប្លោកនោមម្តងទៀត ៕