គ្មាននរណាម្នាក់ដឹងច្បាស់ថា ជំងឺហឺតនេះបណ្តាលមកពីអ្វីនោះទេ។ វាត្រូវបានគេគិតថា ជំងឺនេះជាកត្តារួមផ្សំនៃមជ្ឈដ្ឋានរស់នៅ និង ហ្សែន។ នរណាម្នាក់ដែលមានជំងឺនេះ អាចមានឳពុក ឬ ម្តាយ ឬក៏សាច់សាលោហិតជិត អាចជាមនុស្សមានជំងឺហឺតនេះ ឬ ធ្លាប់មានវាកាលពីពួកគេនៅតូច។
មនុស្សដែលលើសទំងន់ជ្រុល ហាក់ដូចជាអាចកើតមានជំងឺហឺត ទោះបីជាមនុស្សដែលមានជំងឺនេះ អាចនឹងមិនចាំបាច់មានការឡើងទំងន់ជ្រុល។ជំងឺហឺតមិនមែនជាជំងឺឆ្លងនោះទេ ដូច្នេះអ្នកមិនអាចទទួលការចំលងពីនរណាម្នាក់ដែលមានជំងឺនេះនោះទេ។
រោគសញ្ញានៃជំងឺហឺតអាចកើតមានដោយសារតែ វត្ថុផ្សេងៗគ្នាជាច្រើន ហើយមូលហេតុដែលបណ្តាលអោយមនុស្សម្នាក់មានការរើឡើងនៃជំងឺនេះ អាចមិនកើតមានដូចគ្នា ចំពោះអ្នកជំងឺផ្សេងទៀតទាល់តែសោះ ។ វត្ថុទាំងឡាយណា ដែលជាអ្នកចាប់ផ្តើមបង្កអោយមានរោគសញ្ញានៃជំងឺហឺត នេះត្រូវបានគេហៅថា គន្លឹះចំបងដែលធ្វើអោយមានការផ្ទុះឡើង។ ខាងក្រោមនេះ គឺជាមូលហេតុចំបងដែលតែងតែធ្វើអោយមានការផ្ទុះឡើងនៃជំងឺនេះ ៖
- អាលែហ្សែន ( សារជាតិដែលនាំអោយមានប្រតិកម្ម ) មានអ្នកជំងឺហឺតខ្លះបានសំគាល់ឃើញសារជាតិដែលធ្វើអោយមានប្រតិកម្មទាំងនោះ។សារធាតុជាក់លាក់មួយចំនួនអាចបណ្តាលអោយមនុស្សខ្លះមានប្រតិកម្មអាលែហ្សី ហើយវាអាចជាគន្លឹះ ដ៏ចំបងដែល ធ្វើអោយមានការផ្ទុះឡើងនេះ។ អាលែហ្សែនដែលតែងតែកើតមាន មានដូចជា៖ ពពួកសត្វល្អិតដែលរស់
- នៅក្នុងធូលី, ផ្សិត, លំអងផ្កា, រោមសត្វ និង សត្វកន្លាត។
- សារជាតិនៅក្នុងខ្យល់ដែលបណ្តាលអោយមានការរលាកក្រហាយ និង ការបំពុលសារធាតុជាក់លាក់មួយចំនួន ដែលមាននៅក្នុងខ្យល់ ដូចជាកំទេចដីស ឬ ផ្សែង អាចជាគន្លឹះបណ្តាល
- អោយមានជំងឺហឺតនេះ ដោយសារតែពួកវាធ្វើអោយមានការរលាកក្រហាយដល់ផ្លូវដង្ហើម។ ផ្សែងបារីគឺជាមូលហេតុដ៏ចំបងដែលនាំអោយមានរោគសញ្ញានៃជំងឺហឺតរើឡើង ។ការស្រូបយកផ្សែងបារីពីអ្នកជក់ អាចជាគន្លឹះដែលនាំអោយមានរោគសញ្ញានៃជំងឺនេះ ចំពោះមនុស្សដែលត្រូវបានព័ទ្ធជុំវិញដោយអ្នកជក់បារី។ផលិតផលដែលមានក្លិនមួយចំនួនដូចជា ទឹកអប់, គ្រឿងសំអាង និង ទឹកសំរាប់លាងសំអាតក៏អាចជាមូលហេតុនាំអោយមានការរើឡើងនៃរោគសញ្ញារបស់ជំងឺហឺត ហើយវាក៏អាចរួមមានផងដែរ ពីក្លិនឆួលខ្លាំងដែលមានមកពីការលាបថ្នាំពណ៌ថ្មីៗ ឬ ក្លិនសាំង។ ការសិក្សាស្រាវជ្រាវខ្លះទៀតក៏ បានរកឃើញផងដែរថាកំរិតខ្ពស់នៃការបំពុលនៅក្នុងខ្យល់ដូចជា អូសូន អាចរំខានដល់ជាលិកានៃញាណ នៅក្នុងបំពង់ទងសួតនិង អាចធ្វើអោយរោគសញ្ញានៃជំងឺហឺតកាន់តែធ្ងន់ធ្ងរឡើង ចំពោះមួយចំនួនដែលស្ថិតនៅក្នុង ស្ថានភាពនេះ ។
- ការធ្វើលំហាត់ប្រាណ ។ មានមនុស្សខ្លះ មានការហាត់ប្រាណដែល ជាហេតុនាំអោយមានជំងឺហឺត ដែលវាត្រូវបានជំរុញដោយសកម្មភាពរាងកាយ។ ទោះបីជាវា ពិតជាមានការរំខានខ្លាំងយ៉ាងណាក៏ដោយ ករណីនៃលំហាត់ប្រាណដែលនាំអោយមានជំងឺហឺតភាគច្រើន អាចធ្វើការព្យាបាលបាន ដូច្នេះពួកគេនៅតែអាច រីករាយជាមួយនឹងកីឡាដែលពួកគេស្រលាញ់ ។
- អាកាសធាតុ ។ ខ្យល់ត្រជាក់ ឬ ស្ងួតពេលខ្លះ អាចជាគន្លឹះដែលនាំអោយមានរោគសញ្ញានៃជំងឺហឺតនេះចំពោះក្រុមមនុស្សជាក់លាក់មួយចំនួន។ ហើយអាកាសធាតុក្តៅ ឬ សើមខ្លាំងក៏អាចធ្វើអោយមានបញ្ហានេះ កើតមានឡើងផងដែរ។
- ការចំលងរោគតាមបំពង់ផ្លូវដង្ហើម ។ ការផ្តាសាយ, គ្រុន និង ការចំលងរបស់ពពួកវីរុសផ្សេងទៀត អាចជាកត្តានាំអោយមានជំងឺហឺត ចំពោះមនុស្សខ្លះ។
វត្ថុផ្សេងៗជាច្រើនទៀត អាចជាហេតុនាំអោយមានរោគសញ្ញានៃជំងឺហឺតចំពោះក្រុមមនុស្សដែលស្ថិតនៅក្នុងស្ថានភាពនោះ។ ជាឧទាហរណ៍ ជំងឺហឺតរបស់ស្ត្រី អាចមានសភាពកាន់តែអាក្រក់ នៅមុនពេលនាងមានការធ្លាក់ឈាមរដូវ។ ហើយរួមថែមទាំង ការសើច, យំ និង ស្រេក ពេលខ្លះក៏អាចជាមូលហេតុបណ្តាលអោយ ផ្លូវខ្យល់ឡើងតឹង នៅក្នុងសួតដែលឆាប់មានប្រតិកម្ម និង ជាគន្លឹះចំបងដែលនាំអោយមានការផ្ទុះឡើងនៃជំងឺហឺតនេះ ៕