ក្នុងបរិមាណ ឬកម្រិតសមល្មម ការទទួលទានស្រាបៀរអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព! តើអ្នកធ្លាប់ដឹងទេថាក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា ស្រាបៀរដែលមានទឹកពណ៌ខ្មៅ អាចផ្ដល់ឥទ្ធិពលវិជ្ជមានល្អប្រសើរចំពោះសុខភាពជាងស្រាបៀរធម្មតា? ទោះជាយ៉ាងណា ត្រូវចាំទុកក្នុងចិត្តថា ស្រាបៀរអាចផ្ដល់ផលល្អសម្រាប់សុខភាពបានតែនៅពេលអ្នកទទួលទានវាត្រឹមកម្រិតសមល្មម ឬមធ្យមប៉ុណ្ណោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)នេះមានន័យថា អ្នកមិនគួរទទួលទានលើសពី ២ កែវក្នុងមួយថ្ងៃឡើយសម្រាប់បុរស ហើយក៏មិនត្រូវច្រើនជាង ១ កែវ ដែរសម្រាប់នារី។ ស្រាបៀរទឹកខ្មៅល្អជាងស្រាបៀរធម្មតានៅត្រង់វាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម flavonoids ខ្ពស់ ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីក្នុងរាងកាយមិនឲ្យបង្កផលប៉ះពាល់គួរឲ្យព្រួយបារម្ភណាមួយទាន់។ ហើយប្រសិនបើអ្នកចង់ទទួលទានអត្ថប្រយោជន៍ពេញលេញ អ្នកវិទ្យាសាស្ត្រជាច្រើនណែនាំឲ្យទទួលទានស្រាបៀរនេះជាមួយអាហារ ដូច្នេះទើបសារធាតុ flavonoids អាចចាប់ផ្ដើមចាប់យកនូវរ៉ាឌីកាល់សេរីភ្លាមៗចេញពីអាហារមួយចំនួនដែលមានផ្ទុកម៉ូលេគុលគ្រោះថ្នាក់នេះ និងកាត់បន្ថយបញ្ហាច្រាលទឹកអាស៊ីតក្រពះផងដែរ ហើយកុំភ្លេចជ្រើសរើសនូវប្រភេទណាដែលមានគុណភាពខ្ពស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីផលល្អៗនៃការទទួលទានស្រាបៀរទឹកពណ៌ខ្មៅ ៖
១. ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ
យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញឲ្យដឹងថា សារធាតុ flavonoid អាចជួយទប់ស្កាត់ជំងឺភ្នែកឡើងបាយ រួមទាំងជំងឺភ្នែកផ្សេងៗទៀតប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ទោះជាយ៉ាងណា ត្រូវប្រាកដថាអ្នកទទួលទានស្រារបៀរទឹកខ្មៅក្នុងកម្រិតមធ្យម។
២. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម
ស្រាបៀរទឹកខ្មៅ មានផ្ទុកជាតិដែកដែលចាំបាច់សម្រាប់រាងកាយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមដឹកនាំអុកស៊ីសែន។ ដូច្នេះការបញ្ចូលស្រាបៀរទឹកពណ៌ខ្មៅត្រឹមកម្រិតមធ្យមក្នុងរបបអាហារប្រចាំថ្ងៃ អាចជួយទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបាន!
៣. បង្កើនកម្រិតកូឡេស្តេរ៉ូលល្អ
ស្រាបៀរទឹកពណ៌ខ្មៅ មានសមត្ថភាពបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អក្នុងលំហូរឈាម។ មិនត្រឹមតែប៉ុណ្ណឹងទេ កម្រិតនៃកូឡេស្តេរ៉ូលមិនល្អក៏ត្រូវបានកាត់បន្ថយ ដូច្នេះបញ្ហានៃជំងឺបេះដូង ក៏ដូចជាជំងឺដាច់សសៃឈាមខួរក្បាលត្រូវបានទប់ស្កាត់។
៤. កាត់បន្ថយហានិភ័យនៃជំងឺបេះដូង
ចាប់តាំងពីការទទួលទានស្រាបៀរទឹកខ្មៅក្នុងកម្រិតបរិមាណមធ្យម មានប្រសិទ្ធិភាពជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលអាក្រក់ ដោយបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ នោះហានិភ័យនៃការកើតជំងឺបេះដូងក៏ត្រូវបានកាត់បន្ថយទប់ស្កាត់ផងដែរ៕