មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងបើកសម្ភោធផ្នែកឯកទេស២៣បន្ថែមទៀតដើម្បីសម្រួលដល់អ្នកជំងឺដែលមានការពិបាកក្នុងការស្វែងរកមន្ទីរពេទ្យដែលមានផ្នែកឯកទេសគ្រប់ប្រភេទ។
ផ្នែកសំខាន់ៗរួមបញ្ចូល ដូចជាផ្នែកប្រព័ន្ធប្រសាទ(ខួរក្បាលនិងខួរឆ្អឹងខ្នង) ផ្នែកទឹកនោមផ្អែម បេះដូង សម្ភពនិងរោគស្រ្តី សង្គ្រោះបន្ទាន់ វះកាត់ទូទៅ វះកាតបាក់បែកឆ្អឹង វះកាត់ប្រព័ន្ធប្រសាទ ក្រពះពោះវៀន ថ្លើមនិងឬសដូងបាត ឈឺសន្លាក់ ចក្ខុរោគនិងភ្នែក ផ្នែកសើស្បែកនិងកាមរោគ ផ្នែកក្រពេញអរម៉ូននិងទឹកនោមផ្អែមនិងវះកាត់ ផ្នែកជំងឺមហារីក ផ្នែកជំងឺឆ្លង ផ្នែកវះកាត់និងថែរក្សាសម្ភស្ស ផ្នែកបេះដូងនិងវះកាត់ ប្រព័ន្ធតម្រងនោម ផ្នែកជំងឺកុមារនិងវះកាត់ ផ្នែកត្រចៀក ច្រមុះ បំពង់ករ ផ្នែព្យាបាលដោយចលនា ផ្នែកទន្តសាស្រ្ត(ធ្មេញ) ផ្នែកផ្លូវចិត្ត និងសួត។
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ ក៏មានការពិនិត្យព្យាបាលរយៈពេល២៤ម៉ោងដែលផ្ដល់ជូនស្តង់ដាអន្តរជាតិនិងរៀបចំដោយមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីធានាជូននូវការពិនិត្យនិងព្យាបាលដែលមានគុណភាពខ្ពស់។ លោកអ្នកក៏អាចទាក់ទងមន្ទីរពេទ្យសម្រាប់ផ្នែកសង្គ្រោះបន្ទាន់ផងដែរដោយបំពាក់ទៅដោយឩបករណ៍វេជ្ជសាស្រ្តទំនើបៗដើម្បីផ្ដល់ជូនការថែទាំតាមស្តង់ដាអន្តរជាតិ។
មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ នឹងបន្តបើកផ្នែកជាច្រើនជាបន្តបន្ទាប់ក្នុងឆ្នាំ២០២២ ដូចនេះលោកអ្នកអាចតាមដានពត៌មានបន្ថែមលើហ្វេសប៊ុករបស់មន្ទីរពេទ្យ ដឹ ប្រេស្ទីហ្ស៍ (https://www.facebook.com/tphkh) ឬ ចូលទៅកាន់វេបសាយ (https://prestigehospital.com.kh/)