ខាងក្រោមនេះគឺជាហេតុផលជាក់ស្តែងមួយចំនួនដែលត្រូវផ្អាកការរួមភេទនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក៖
- កង្វះការដេក ឬដេកមិនទៀងទាត់ច្រើនតែប៉ះពាល់ដល់ដល់ចំណង់ផ្លូវភេទរបស់ដៃគូរទាំងពីរនាក់។ រឿងនេះអាចបណ្តាលអោយមានបញ្ហាដែលទាក់ទងនឹងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ អាចជាបាញ់ទឹកកាមលឿនពេក ឬមនុស្សប្រុសដេកលក់តែម្តង។ ស្ត្រីក៏មានការត្អូញត្អែរទៅលើការក្រនឹងទទួលបានចំនុចកំពូលនៅពេលរួមភេទ ដែលជាហេតុនាំអោយមិនអាចទទួលបានភាពស្រណុកសុខស្រួលឡើយ។ បញ្ហាដែលកើតមានយ៉ាងញឹកញាប់បំផុតដែលកើតមានចំពោះដៃគូរទាំងពីរនាក់គឺ អស់កម្លាំងពេក ឬត្រូវការដេកនៅពេលយប់, មិនមានអារម្មណ៍ល្អ ឬមានអារម្មណ៍ចង់ក្អួតក្នុងពេលធ្វើការបរបោសអង្អែលមុនពេលរួមភេទ, ឆាប់ខឹង និងទម្លាប់ដេកមិនបានទៀងទាត់ដោយសារតែសម្ពាធការងារ។
- ទោះបីជាមនុស្សទាំងពីរនាក់រួមភេទដោយការដេកមិនទៀងទាត់ក៏ដោយ ក៏ការដែលងងុយដេកជាញឹកញាប់នៅតែជាហេតុផលសម្រាប់ការផ្អាកការរួមភេទដដែលទេ។
- ហេតុផលមួយផ្សេងៗទៀតសម្រាប់ការផ្អាកការរួមភេទគឺមានវត្តមានរបស់កូន។ ស្ថិតក្នុងដំណាក់កាលដែលមានកូនខ្ចី ឬ ទើបតែនឹងចេះដើរតេសតាស់ នោះពួកគេតែងតែទាមទារអោយមានការយកចិត្តទុកដាក់ និងពេលវេលាបន្ថែមពីឪពុកម្តាយរបស់គេ។ រឿងនេះច្រើនតែធ្វើអោយអ្នកទាំងពីរគិតម្តងទៀតអំពីទំនួលខុសត្រូវរបស់ពួកគេក្នុងជីវិត និងការចែកចាយពេលវេលារបស់ពួកគេទៅតាមតម្រូវការលូតលាស់របស់កូន។ ហើយវាច្រើនតែធ្វើអោយដៃគូរទាំងពីរមានបញ្ហាទៅលើពេលវេលានៃជីវិតផ្ទាល់ខ្លួនរបស់ពួកគេនៅពេលពួកគេអាចរីករាយក្នុងឆ្នាំនៃជីវិតអាចរួមភេទយ៉ាងល្អបំផុតបាន។ ដូច្នេះហើយ ចូរគិតម្តងទៀតទៅលើអទិភាពដែលអាចធ្វើបានក្រោយពីរៀបការរួច ហើយកូនច្រើនតែធ្វើអោយពួកគេមានបញ្ហាអ្វីខ្លះ។
- ស្ត្រីដែលស្ថិតក្នុងសភាពមានផ្តៃពោះច្រើនតែផ្តល់ជាដំបូន្មានអោយផ្អាកការរួមភេទរហូទដល់កើតកូនសិន។ ការរួមភេទក្នុងពេលមានផ្ទៃពោះច្រើនតែបង្កើនការប្រឈមនឹងការរលូត ឬកូនស្លាប់ក្នុងពោះ៕