ជីវ៉ាន់ស៊ុយ ជាដំណាំមួយប្រភេទដែលមានប្រយោជន៍ច្រើន ហើយតែងត្រូវបានយកមកប្រើជាគ្រឿងផ្សំសម្រាប់មុខម្ហូបស្ទើរគ្រប់ប្រភេទដើម្បីបន្ថែមក្លិន បង្កើនឱជារស និងបង្កើនសោភ័ណភាពក្នុងអាហារផ្សេងៗ។ អ្វីដែលពិសេសនោះ ជីវ៉ាន់ស៊ុយ គឺសម្បូរ ហើយងាយនឹងរកបានណាស់នៅក្នុងប្រទេសកម្ពុជាយើង! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំនាញជាច្រើននិយាយថា ជីវ៉ាន់ស៊ុយ មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម, សារធាតុប្រឆាំងការរលាកក្នុងរាងកាយ, សារធាតុ diuretic, វីតាមីន A, C, E និង K, សារធាតុ pyridoxine, សារធាតុ cobalamin, សារធាតុ niacin, សារធាតុ riboflavin, សារធាតុ pantothenic acid, ជាតិប៉ូតាស្យូម, ជាតិទង់ដែង, ជាតិស័ង្កសី, ជាតិម៉ាញ៉េស្យូម, ជាតិដែក, ជាតិម៉ង់កាណែស និងជាតិកាល់ស្យូម ដែលធ្វើឲ្យវាក្លាយជាបន្លែដ៏ប្រសើរបំផុតសម្រាប់រក្សាសុខភាពល្អរឹងមាំ។ ក្រៅពីបន្ថែមក្នុងអាហារ អ្នកអាចទាញយកអត្ថប្រយោជន៍ពេញលេញចេញពីជីវ៉ាន់ស៊ុយ ដោយយកវាធ្វើជាតែ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំដើម និងស្លឹកជីមួយចំនួន រួចដាក់ឆុងក្នុងទឹកក្ដៅមួយពែង ហើយស្រងកាកចេញមុននឹងទទួលទាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមាននៃការទទួលទានជីវ៉ានស៊ុយចំពោះសុខភាព ៖
១. វាជួយកាត់បន្ថយអាការៈជំងឺរលាកផ្លូវបង្ហូរនោមបង្កដោយមេរោគ ៖ នោះក៏ព្រោះតែជីវ៉ាន់ស៊ុយ មានផ្ទុកសារធាតុ diuretic ជម្រុញមុខងារតម្រងនោមធ្វើឲ្យអ្នកនោមច្រើន ដូច្នេះបាក់តេរីដែលរីកលូតលាស់នៅក្នុងប្រព័ន្ធទឹកនោមដូចជា តម្រងនោម និងប្លោកនោម ក៏ត្រូវបានបញ្ចេញចោល។
២. បន្សាបជាតិពុលក្នុងឈាម ៖ ជីវ៉ានស៊ុយ ជាប្រភពនៃសារធាតុ diuretic ដែលជួយកម្ចាត់ជាតិពុលគ្រោះថ្នាក់ចេញពីរាងកាយ។ លើសពីនេះទៅទៀត ជីវ៉ាន់ស៊ុយ មានសមត្ថភាពកម្ចាត់ជាតិទឹកដែលលើសចេញពីរាងកាយដែលធ្វើឲ្យវាអាចបន្សាបជាតិពុលពីក្នុងឈាមគួរឲ្យកត់
សម្គាល់។ ជីវ៉ាន់ស៊ុយ ក៏មានប្រសិទ្ធិភាពកាត់បន្ថយសម្ពាធឈាមផងដែរតាមរយៈជាតិប៉ូតាស្យូមដែលវាមានផ្ទុក។
៣. ពង្រឹងសុខភាពឆ្អឹង ៖ ជីវ៉ាន់ស៊ុយ ជាប្រភពដ៏សម្បូរបែបនៃជាតិកាល់ស្យូមដែលចាំបាច់សម្រាប់រក្សាពង្រឹងសុខភាពឆ្អឹងរឹងមាំ។ ហើយបន្លែនេះក៏មានផ្ទុកនូវវីតាមីន K សារធាតុចិញ្ចឹមយ៉ាងសំខាន់ជួយទប់ស្កាត់ជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថា វីតាមីន k ជួយរក្សាជាតិកាល់ស្យូមនៅក្នុងឆ្អឹង។
៤. កាត់បន្ថយអាការៈឈឺសន្លាក់ ៖ ក៏ព្រោះតែគុណសម្បត្តិប្រឆាំងការរលាក នោះការទទួលទានជីវ៉ាន់ស៊ុយជាប្រចាំអាចកាត់បន្ថយការឈឺចាប់ និងហើមនៃសន្លាក់បាន។
៥. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ៖ ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ជីវ៉ាន់ស៊ុយ គឺជាជម្រើសនៃបន្លែដ៏ប្រសើរបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកនូវសារធាតុដែលជួយគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។
៦. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ ៖ សារធាតុចិញ្ចឹមមួយចំនួនក្នុងជីវ៉ាន់ស៊ុយ រួមទាំង វីតាមីន C អាចជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយធ្វើឲ្យអ្នកមិនងាយនឹងឈឺ ក៏ដូចជាឆ្លងមេរោគផ្សេងៗ៕