១. មិនឆាប់នោមអោយអស់
ការដែលធ្វើអោយប្លោកនោមពេញរយៈពេលយូរគឺជាបញ្ហាដ៏ឆាប់រហ័សមួយដែលបណ្តាលអោយខូចផ្លោកនោម។ នោះមានន័យថា ទឹកនោមត្រូវនៅក្នុងប្លោកនោមរយៈពេលយូរ ដែលវាអាចធ្វើអោយបាក់តេរីលូតលាស់ក្នុងទឹកនោម ព្រមទាំងបំបែកខ្លួនបានយ៉ាងលឿនផងដែឬ។ នៅពេលទឹកនោមច្រាលទៅក្នុងបំពង់ Ureter និងតម្រងនោមវិញ បាក់តេរីអាចនឹងបង្ករោគក្នុងប្លោកនោម, ផ្លូវទឹកនោម,និងរលាកប្លោកនោម ព្រមទាំងនោមឈាមទៀតផង។
ដូច្នេះមិនខ្វល់ថាអ្នករវល់ប៉ុណ្ណានោះទេ ចូរចាំថា ត្រូវញ៉ាំទឹកអោយបានច្រើន និងនោមជាទៀងទាត់។ នៅពេលអ្នកមានទម្លាប់ទប់នោម វានឹងធ្វើអោយតម្រងនោមរបស់អ្នកខូចបាន។
២. មិនញ៉ាំទឹកបានគ្រប់គ្រាន់
មុខងារសំខាន់ៗរបស់តម្រងនោមគឺធ្វើកែសម្រួលធ្វើយ៉ាងណាអោយមានតុល្យភាពអេឡិចត្រូលីត្រ ព្រមទាំងបញ្ចេញកាកសំណល់Metabolic ទៅក្នុងទឹកនោម។ បើសិនជាយើងមិនផឹកទឹកបានគ្រប់គ្រាន់ទេ ឈាមនឹងទៅជាខាប់ ហើយឈាមដែលត្រូវហូរទៅក្នុងតម្រងនោមក៏មិនគ្រប់គ្រាន់ដែរ ដូច្នេះមុខងារក្នុងការបញ្ចេញជាតិពុលពីឈាមនឹងត្រូវតែខូចខាត ឬបាត់បង់។
៣. ការទទួលទានប្រៃច្រើនពេក
ជាតិសូដ្យូម ៩៥%ដែលយើងទទួលទានពីអាហារត្រូវបានតម្រងនោមរំលាយ។ ការដែលទទួលទានជាតិប្រៃច្រើនពេកនឹងធ្វើអោយតម្រងនោមធ្វើការកាន់តែខ្លាំងក្នុងការបញ្ចេញជាតិប្រៃដែលច្រើននោះ ហើយក៏អាចនឹងកាត់បន្ថយមុខងាររបស់តម្រងនោមបានដែរ។ ចំនួនសូដ្យូមដ៏ច្រើននេះនឹងធ្វើអោយហើមបាន។ ការហើមតែងតែធ្វើអោយឡើងសម្ពាធឈាម និងប្រឈមមុខកាន់តែខ្លាំងនឹងជំងឺតម្រងនោម។ ការទទួលទានប្រៃជារៀងរាល់ថ្ងៃគួរតែគ្រប់គ្រងអោយត្រឹមតែ ៦ក្រាមក្នុងមួយថ្ងៃទៅបានហើយ។
៤.មិនព្យាបាលការបង្ករោគដែលកើតមានជាញឹកញាប់អោយបានលឿន និងត្រឹមត្រូវ
ការបង្ករោគដែលកើតមានជាញឹកញាប់ដូចជា ការរលាកបំពង់ក, រលាកក្រពេញអាមីដាស ឬផ្តាសាយច្រើនតែធ្វើអោយតម្រងនោមខូចកាន់តែខ្លាំង។ ហេតុដែលវាទៅជាបែបនេះដោយសារតែមានការធ្វើទុក្ខស្រួចស្រាវនៃជំងឺរលាក Glomerulonephritis ឬរលាកតម្រងនោមរ៉ាំរ៉ៃ។ ដូច្នេះអ្នកនឹងមើលឃើញអ្នកជំងឺដែលមានជំងឺតម្រងនោមជាលើកដំបូង ឬមានជំងឺផ្សេងៗទៅជាមានអាការៈកាន់តែធ្ងន់ធញងរ ហើយពេលទៅដល់មន្ទីរពេទ្យតែងតែនិយាយថាពួកគេធ្លាប់មានជំងឺរលាកបំពង់ក។
៥. ញ៉ាំសាច់ច្រើនពេក
ការញ៉ាំសាច់ និងប្រូតេអ៊ីនច្រើនពេកអាចបណ្តាលអោយតម្រងនោមធ្វើការកាន់តែច្រើន។ សម្រាប់អ្នកដែលមានបញ្ហាប្រូតេអ៊ីនចេញតាមទឹកនោម ប្រហែលជាកើតចេញពីការញ៉ាំសាច់ច្រើនពេក ហើយក៏នឹងធ្វើអោយមានតំបៅក្នុងតម្រងនោមកាន់តែធ្ងន់ធ្ងរដែរ។ វាត្រូវបានគេណែនាំថា ការទទួលទានប្រូតេអ៊ីន គួរតែក្នុងចំនួន ០,៨ក្រាមក្នុងមួយគីឡូក្រាមក្នុងមួយថ្ងៃ។ មានន័យថា មនុស្សម្នាក់ដែលមានទម្ងន់ ៥០គីឡូក្រាមគួរតែទទួលទានប្រូតេអ៊ីន ៤០មីលីក្រាមក្នុងមួយថ្ងៃ។ ចំពោះការទទួលទានសាច់ក្នុងមួយថ្ងៃគួរតែកាត់បន្ថយអោយមកត្រឹម៣០០ក្រាមបានហើយ។
៦. បរិភោគអាហារមិនគ្រប់គ្រាន់
រឿងនេះវាមានគ្រោះថ្នាក់ដូចគ្នានឹងការញ៉ាំច្រើនពេកដែរ ព្រោះទាំងញ៉ាំតិចពេក និងញ៉ាំមិនគ្រប់គ្រាន់នឹងធ្វើអោយខូចខាតដល់សារីរាង្គរំលាយអាហាររបស់អ្នកដែលពោរពេញទៅដោយជាលិកាស្រទាប់ Mucosa។ ជាលិកាស្រទាប់ Mucosa មានជាប់ទាក់ទងគ្នាយ៉ាងស្និទ្ធស្នាលទៅនឹងប្រព័ន្ធភាពសាំរបស់អ្នក។ នេះហើយគឺជាមូលហេតុដែលអ្នកជំងឺខ្សោយតម្រងនោមជាច្រើនត្រូវបានគ្រូពេទ្យរករោគវិនិច្ឆ័យឃើញថាមាន បញ្ហា “ខូចតម្រងនោមដោយសារតែប្រព័ន្ធភាពសាំខុសប្រក្រតី”។
៧.ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើនពេក
ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់រយៈពេលយូរប្រហែលជាកាត់បន្ថយលំហូរឈាម និងប៉ះពាល់យ៉ាងខ្លាំងទៅនឹងមុខងារតម្រងនោមដែរ។ លើសពីនេះទៅទៀត អ្នកជំងឺខ្សោយតម្រងនោមដែលបណ្តាលមកពីការប្រើថ្នាំបំបាត់ការឈឺចាប់ទំនងជាមានជំងឺមកពីមហារីកផ្លោកនោម។ ចូរប្រើថ្នាំបំបាត់ការឈឺចាប់តែនៅពេលវារឿងសំខាន់ដែលត្រូវធ្វើ ហើយចូរសិក្សាអំពីការប្រើអ្វីដែលអាចជំនួសវាបាន។ បើសិនជាអ្នកធ្លាប់ប្រើថ្នាំបំបាត់ការឈឺចាប់រយៈពេលយូរ វាក៏គួរតែដល់ពេលវេលាដែលអ្នកត្រូវសាកល្បងធ្វើតេស្តរកមើលមុខងារតម្រងនោមរបស់អ្នកដែរ។
៨. មិនបានប្រើថ្នាំ
ជំងឺលើសសម្ពាធឈាម និងជំងឺទឹកនោមផ្អែមត្រូវបានគេដឹងថាវាមានជាការចូលរួមធ្វើអោយបំផ្លាញដល់តម្រងនោម ដូច្នេះហើយបើសិនជាអ្នកដឹងថាខ្លួនមានជំងឺទាំងនេះ មិនត្រូវរស់នៅដោយមានជំងឺឡើយ ចូរប្រើថ្នាំដើម្បីព្យាបាលវាទៅ។ ព្រោះការធ្វើបែបនេះអាចជួយអោយអ្នកគ្រប់គ្រងបញ្ហាដែលអ្នកមាន ព្រមទាំងជួយបង្ការកុំអោយខូចតម្រងនោមបានទៀតផង។
៩.ការផឹកស្រាច្រើនពេក
ការទទួលទានស្រាលដោយគ្មានដែនកំណត់ប្រហែលជាបណ្តាលអោយកកជាតិអាស៊ីតអ៊ុយរិកក្នុតបំពង់តម្រងនោមបាន ដែលជាហេតុនាំអោយស្ទះបំពង់នោះ និងប្រឈមកាន់តែខ្លាំងនឹងជំងឺខ្សោយតម្រងនោមថ្ងៃក្រោយ។
១០.សម្រាកមិនបានគ្រប់គ្រាន់
ក្នុងសង្គមរបស់ពួកយើង ជំងឺលើសសម្ពាធឈាមមានការគំរាមគំហែងដល់ជីវិតយ៉ាងខ្លាំងក្លាដូចស្ត្រេសដែរ។ រោគសញ្ញាដែលកើតមានជាញឹកញាប់មួយរបស់ស្ត្រេសគឺការដេកមិនលក់។ សម្ពាធឈាមប្រហែលជាត្រូវឡើងកើនឡើងជាមធ្យមពី២ ទៅ៥មីលីម៉ែត្រម៉ែខខ្យូរី ដោយសារតែការដេកមិនលក់។ ការឡើងសម្ពាធឈាមរ៉ាំរ៉ៃអាចបណ្តាលអោយខូចសរសៃឈាមក្នុងតម្រងនោម និងបញ្ហាដល់តម្រងនោម។ ដូច្នេះហើយ យើងត្រូវតែមានអាកប្បកិរិយាដ៏ល្អមួយសម្រាប់ជីវិតនិងធ្វើយ៉ាងណាអោយមានតុល្យភាពល្អមួយដែររវាងការងារ និងការសម្រាកដើម្បីការពារតម្រងនោម និងជីវិតរស់នៅប្រកបដោយសុខភាពល្អ៕