ការធ្វើតេស្ត និងដំណើរការផ្សេងៗដើម្បីរករោគវិនិច្ឆ័យជំងឺគ្រួសក្នុងថង់ទឹកប្រមាត់មាន៖
- តេស្តបង្កើតជារូបភាពរបស់ថង់ទឹកប្រមាត់៖ គ្រូពេទ្យប្រហែលជាណែនាំអោយថតអេកូពោះ និង CT Scan ដើម្បីបង្កើតជារូបភាពថង់ទឹកប្រមាត់។ រូបភាពទាំងនេះអាចវិភាគដឹងអំពីរោគសញ្ញារបស់គ្រួសក្នុងថងទឹកប្រមាត់។
- តេស្តរកមើលគ្រួសនៅក្នុងបំពង់បង្ហូរទឹកប្រមាត់៖ តេស្តដែលប្រើការបំពាក់ពណ៌ពិសេស ទៅលើបំពង់បង្ហូរទឹកប្រមាត់ដើម្បីមើលឃើញជារូបភាពប្រហែលជាជួយអោយគ្រូពេទ្យ កំណត់បានថាតើគ្រួសនោះបណ្តាលអោយស្ទះ ឬក៏អត់។ តេស្តទាំងនេះប្រហេលជាមាន Hepatobiliary Iminodiacetic Acid (HIDA) Scan, Magnetic Resonance Imaging (MRI) ឬ Endoscopic Retrograde Cholangiopancreatography (ERCP)។ គ្រួសក្នុងថង់ទឹកប្រមាត់ដែលរកឃើញដោយ ERCP អាចយកវាចេញបានផងដែរ។
- តេស្តឈាមរកមើលផលវិបាក៖ តេស្តឈាមប្រហែលជាប្រាប់អោយដឹងពីការបង្ករោគ ជំងឺលឿង រលាកលំពែង ឬផលវិបាកផ្សេងៗទៀតដែលបណ្តាលមកពីគ្រួសក្នុងថង់ទឹកប្រមាត់បានផងដែរ៕