មនុស្សភាគច្រើននឹងមានការទល់លាមកនៅពេលណាមួយ។ U.S National Digestive Diseases Information Clearinghouse បានកំណត់ថាបញ្ហានេះនៅពេលដែលមនុស្សមានការថយចុះការបញ្ចុះលាមកតិចជាង៣ដងក្នុងមួយសប្តាហ៍។
ពួកគេបានបង្ហាញពីវិធីសាស្ត្រដូចខាងក្រោមដើម្បីជួយការពារការទល់លាមកដែលមានដូចជា៖
- សូមញ៉ាំអាហារដែលសំបូរទៅដោយជាតិសរសៃដែលសំបូរនៅក្នុងផ្លែឈើ, បន្លែ និងសណ្តែក
- ផឹកទឹកអោយបានច្រើន
- ធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ
- ប្រសិនបើអាច, សូមកុំទប់នូវការបញ្ចុះលាមក
- ប្រើថ្នាំបន្ទន់លាមកប្រសិនបើគ្រូពេទ្យណែនាំអោយប្រើវា៕