ការស្តាប់ចម្រៀងដើម្បីរំងាប់អារម្មណ៍ សម្លេងដ៏ស្រទន់មុនពេលដាក់ក្បាល់លើខ្នើយប្រហែលជាជួយអ្នកគេងលក់កាន់តែស្រួលជាងមុនបាន។ ចម្រៀងមានឥទ្ធិពលដោយផ្ទាល់ទៅលើប្រព័ន្ធសរសៃប្រសាទ Parasympathetic ដែលអាចជួយឲ្យរាងកាយមានភាពធូរស្រាល និងត្រៀមខ្លួនសម្រាប់ការគេងបានយ៉ាងល្អ។
ចម្រៀងប្រហែលជាជួយបន្ថយល្បឿននៃចង្វាក់បេះដូង បញ្ចុះសម្ពាធឈាម សម្រួលដល់ការដកដង្ហើម និងជំរុញដល់ការធូររបស់សាច់ដុំថែមទៀត។ យកល្អគួរតែជ្រើសរើសប្រភេទចម្រៀងណាដែលមានសម្លេងស្រទន់ និងសម្លេងបែបបំពេរអារម្មណ៍ស្តាប់ឲ្យបានច្រើនមុនពេលគេង៕