នៅពេលអ្នកអាយុកាន់តែច្រើន ភ្នែកក៏ងាយនឹងមានជំងឺច្រើនដែរដូចជា ជំងឺភ្នែកឡើងបាយ និងខ្វាក់កូមជាដើម។ យ៉ាងណាមិញដើម្បីថែរក្សាភ្នែកឲ្យកាន់តែមានសុខភាពល្អជាងមុន យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
- ចូរពាក់វ៉ែនតាការពារពន្លឺព្រះអាទិត្យដែលអាចទប់ស្កាត់កាំរស្មីយូវីបាន និងប្រើប្រាស់មួកដែលមានឆាងម៉ាងជុំវិញធំៗនៅពេលចេញទៅខាងក្រៅផ្ទះ
- ឈប់ជក់បារី
- ចូរញ៉ាំអាហារណាដែលជំនួយដល់សុខភាពភ្នែក
- ចូរថែរក្សាទម្ងន់ឲ្យមានសុខភាពល្អ និងហាត់ប្រាណឲ្យបានគ្រប់គ្រាន់
- ចូរធ្វើយ៉ាងណារក្សាសម្ពាធឈាមឲ្យនៅមានសុខភាពល្អជាប់
- បើសិនជាអ្នកមានជំងឺទឹកនោមផ្អែម ចូរគ្រប់គ្រងជាតិស្ករឲ្យបានល្អ
- ចូរការពារភ្នែកពីការមានសម្ពាធច្រើន តាមរយៈការមើលអ្វីឆ្ងាយពីកុំព្យូទ័រជារៀងរាល់ ២០នាទីម្តង៕