តើអ្នកកំពុងមានអាការៈឈឺធ្មេញ ដោយទ្រាំមិនបានឬ ? អ្នកអាចព្យាយាមសាកល្បងនូវ វិធីខាងក្រោម នេះ ដើម្បីជួយសម្រាលនូវការឈឺចាប់របស់អ្នក មុនពេលដែលអ្នក ត្រូវទៅជួបនឹង ទន្តពេទ្យ។
- ស្អំត្រជាក់ ត្រង់កន្លែងដែលហើម។ ដាក់ស្បៃត្រជាក់ នៅផ្នែកខាងក្រៅលើថ្ពាល់របស់អ្នក ប្រសិនបើ អ្នកកើតមាននូវអាការៈ ហើមប៉ោងដោយសារការឈឺធ្មេញនេះ ។
- ស្អំទឹកកក ដើម្បីបំបាត់ភាពឈឺចាប់។ ការដាក់ស្អំដុំទឹកកក ឬ ទឹកត្រជាក់នៅក្នុងមាត់ អាចនឹង ជួយសម្រាលនូវការឈឺចាប់។ ប៉ុន្តែបើអ្នក យល់ថា វាកាន់តែធ្វើអោយអ្នកស្រ៊ាវធ្មេញ នោះអ្នក អាច ជៀសវាងវា។
- ដាក់កល់ក្បាល អោយខ្ពស់។ ការលើកកល់ក្បាល អោយខ្ពស់ គឺអាចកាត់បន្ថយនូវសម្ពាធ ដែលមាននៅត្រង់តំបន់នោះ ហើយវាក៏អាចជួយបានផងដែរ ក្នុងការសម្រាលនូវ ការឈឺចាប់ ខ្ទោកៗដែលកើតមាន។
- លាងសម្អាត។ អ្នកពិតជាមិនអាចធ្វើការលាងសម្អាតមាត់ ដើម្បីបំបាត់ការឈឺចាប់នោះទេ ប៉ុន្តែ អ្នកអាចប្រើទឹកក្តៅឧណ្ណៗ ដើម្បីយកចេញនូវកំទេចអាហារដែលជាប់មាន នៅក្នុងធ្មេញ ដែលពួក វាអាចនឹងធ្វើអោយមានការឈឺចាប់ ឬ កាន់តែធ្វើអោយវាធ្ងន់ធ្ងរឡើងជាងនេះ។ កំទេចអាហារ មួយដុំតូច ដែលជាប់ក្នុងអញ្ចាញធ្មេញ គឺអាចធ្វើអោយមានការឈឺចាប់ បានខ្លាំងដូចទៅនឹងការ បំផ្លាញបណ្តូលធ្មេញផងដែរ។ យកអំបិលមួយស្លាបព្រាកាហ្វេ កូរទៅក្នុងទឹកក្តៅឧណ្ណៗ រួចយកវា មកខ្ពុលក្នុងមាត់ បន្ទាប់មកខ្ជាក់វាចេញ ។
- ប្រើសសៃអំបោះសំអាតធ្មេញ។ វិធីនេះ មិនមែនជាការព្យាបាលនោះទេ ប៉ុន្តែការធ្វើដូចនេះ គឺជា វិធីម្យ៉ាងផ្សេងទៀត ដែលអាចយកចេញនូវកំទេចអាហារ ដែលអាចជាប់ទាក់នៅចន្លោះធ្មេញ ។ ត្រូវមានការប្រុងប្រយ័ត្នចំពោះអាហារ ដែលមានរសជាតិផ្អែមពេក ត្រជាក់ពេក ឬ ក្តៅពេក។ រាល់ ប្រភេទអាហារ និង ភេសជ្ជះទាំងនេះ ក៏អាចនឹងបង្កើននូវសភាពឈឺចាប់ និង អាការៈស្រ៊ាវស្រ៊ាញ របស់ធ្មេញបានផងដែរ។
- ដាក់បិតនៅ ស្បៃ ឬ ស្ករកៅស៊ូ ។ ប្រសិនបើធ្មេញរបស់អ្នក ឆាប់មានការភ្ញោចទៅនឹង ខ្យល់ ធ្វើការគ្របវាជាមួយនឹងស្បៃប្រើសម្រាប់ដាក់នៅលើធ្មេញ ដែលអាចរកទិញបាន នៅតាមឱសថ ស្ថាន ឬ ធ្វើការទំពារស្ករកៅស៊ូ ដែលមិនសូវមានជាតិស្ករ រហូតដល់ពេល ដែលអ្នកអាចទៅជួប នឹងគ្រូពេទ្យធ្មេញបាន ៕