អ្នកវិទ្យាសាស្ត្រ មិនទាន់យល់ដឹងពីមូលហេតុរបស់ជំងឺឬសដូងច្រមុះនេះនៅឡើយទេ។ វានៅតែមិនទាន់ច្បាស់ដែរថា ហេតុអ្វីបានជាមនុស្សមួយចំនួនទៅជាមានការរលាករ៉ាំរ៉ៃ ឬការរលាកនេះធ្វើអោយចេញជាឬសដូងច្រមុះនោះទេ។
ការ រលាកកើតឡើងនៅក្នុងភ្នាស់បញ្ចេញទឹករំអិលរបស់ច្រមុះ និងប្រហោងឆ្អឹងច្រមុះ។ អ្នកជំងឺឬសដូងច្រមុះគេសង្កេតឃើញថាមានការឆ្លើយតបនៃប្រព័ន្ធ ភាពស៊ាំ និងកោសិកាផលិតធាតុគីមីក្នុងទឹករំអិលមានលក្ខណៈខុសពីអ្នកដទៃដែល គ្មានជំងឺ។
ឬសដូងច្រមុះអាចកើតមានលើមនុស្សគ្រប់វ័យ ប៉ុន្តែវាច្រើនតែកើតលើមនុស្សវ័យក្មេង និងវ័យជំទង់។ ជំងឺនេះប្រហែលជាអាចកើតនៅគ្រប់កន្លែងទាំងអស់ក្នុងប្រហោងឆ្អឹង ច្រមុះ ឬរន្ធច្រមុះ ប៉ុន្តែកន្លែងដែលកើតច្រើនជាងគេគឺប្រហោងឆ្អឹងនៅជិតភ្នែក ច្រមុះ និងឆ្អឹងថ្ពាល់។
ការប្រឈមមុខ:
• ជំងឺហឺត ព្រោះវាធ្វើផ្លូវដង្ហើមខាងលើរលាក និងរួមតូច
• អាឡែហ្ស៊ីជាមួយនឹងថ្នាំ Aspirin, Ibuprofen (Advil, Motrin) និង Naproxen
• រលាកប្រហោងឆ្អឹងដោយសារអាឡែហ្ស៊ីនឹងមេរោគផ្សិត
• ជំងឺCystic Fibrosis (ជំងឺហ្សែននេទិច) ដែលកើតចេញពីការផលិត និងការបញ្ចេញនៃទឹកសំបោរខាប់ ស្អិតចេញពីភ្នាសកម្រាលច្រមុះ។
• ជំងឺ Churg-Strauss Syndrome ជាជំងឺដ៏កម្រមួយដែលធ្វើអោយរលាកសរសៃឈាម
មានអំណះអំណាងមួយចំនួនដែលបញ្ជាក់ថាភាពប្រែប្រួលរបស់ហ្សែនមានជាប់ ទាក់ទងនឹងមុខងារប្រព័ន្ធភាពស៊ាំ ដែលធ្វើអោយអ្នកមានជំងឺឬសដូងច្រមុះ៕