ការកណ្ដាស់, ក្អក, តឹងច្រមុះ, រមាស់ ឡើងកន្ទួលក្រហម និងរលាកច្រមុះអាចជាអាការៈទូទៅបំផុតមួយនៃបញ្ហាអាឡែកស៊ីដែលបង្កការរំខានជាខ្លាំង។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះប្រើរមៀតព្យាបាលបញ្ហាប្រតិកម្មអាឡែកស៊ី ៖
១. តែរមៀត
អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងត្រូវកម្ដៅទឹក ១ពែងជាមុនសិន បន្ទាប់មកសឹមបន្ថែមរមៀតម៉ដ្ឋ ឬម្សៅរមៀតកន្លះស្លាបព្រាកាហ្វេចូល។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំចូល។ កូរឱ្យសព្វម្ដងទៀត មុននឹងទទួលទាន ២ដងក្នុងមួយថ្ងៃ។
២. ទឹករមៀត
លាយម្សៅរមៀត ឬរមៀតម៉ដ្ឋកន្លះស្លាបព្រាកាហ្វេក្នុងទឹក ១កែវ រួចកូរឱ្យសព្វ សឹមទទួលទានយ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃ។
៣. រមៀតជាមួយប្រេងអូលីវនិងទឹក
លាយម្សៅរមៀត ឬរមៀតម៉ដ្ឋ ១ស្លាបព្រាកាហ្វេនិងប្រេងអូលីវមួយចុងស្លាបព្រាកាហ្វេចូលក្នុងទឹកមួយកែវ។ កូរឱ្យសព្វ សឹមបន្ថែមរមៀតខ្មៅម៉ដ្ឋមួយចិបចូល។ កូរឱ្យសព្វម្ដងទៀត សឹមទទួលទានម្ដងក្នុងមួយថ្ងៃ។
៤. ទឹករមៀតស្រស់ជាមួយទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹករមៀតស្រស់ ១ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើតំបន់ស្បែកដែលមានបញ្ហារោលកន្ទួលក្រហមដែលបណ្ដាលមកពីអាឡែកស៊ី។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តម្ដងក្នុងមួយថ្ងៃមុនពេលងូតទឹក។
៥. រមៀតលាយទឹកដោះគោស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម្សៅរមៀត ឬរមៀតម៉ដ្ឋកន្លះស្លាបព្រាកាហ្វេជាមួយទឹកដោះគោស្រស់ត្រជាក់ៗពី ២ ទៅ ៣ដំណក់ឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តម្ដងក្នុងមួយថ្ងៃមុនពេលងូតទឹក។
សម្គាល់៖ ទោះជាយ៉ាងណារូបមន្តខាងលើមិនសាកសមសម្រាប់អ្នកដែលមានប្រតិកម្មជាមួយរមៀត ឬសារធាតុ curcumin ឡើយ។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕