ការជ្រើសរើសអាហារដែលមានផលល្អចំពោះតម្រងនោម គឺជារឿងល្អបំផុតក្នុងការថែរក្សារតម្រងនោមរបស់អ្នកឲ្យមានសុខភាពល្អ ។ តម្រងនោមមានតួនាទីសំខាន់នៃមុខងារបញ្ចេញក្នុងរាងកាយរបស់យើង ។
តម្រងនោម គឺជាសរីរាង្គមួយដ៏សំខាន់បំផុតក្នុងរាងកាយ ។ វាមានតួនាទីជួយឱ្យរាងកាយបំពេញមុខងារជាច្រើនដូចជា រក្សាតុល្យភាពជាតិទឹកក្នុងខ្លួន សម្អាតសារធាតុជាច្រើននៅក្នុងឈាម រួមទាំងជាតិពុល និងផលិតអ័រម៉ូនផងដែរ ។
អ្នកដឹងថា អាហារប្រភេទណាជួយការពារតម្រងនោមដែរទេ? ជាការពិត ខាងក្រោមនេះ ជាអាហារដែលគេចាត់ទុកថាជាកំពូលអាហារដែលជួយរក្សាសុខភាពរបស់តម្រងនោមយ៉ាងមានប្រសិទ្ធភាព។
១. ផ្កាខាត់ណា
២. ម្ទេសផ្លោក
៣. ផ្លែប្ល៊ូបឺរី (Blueberry)
៤. ប៉ោម
៥. ស្ពៃក្តោប
៦. ប្រេងអូលីវ (សម្រាប់ជំនួសប្រេងឆាធ្វើម្ហូប)
៧. ទំពាំងបាយជូរ
៨. ស្ត្របឺរី
៩. ខ្ទឹមស
១០. ខ្ទឹមបារាំង
១១. សណ្តែកក្រហម
១២. ត្រី (សម្បូរខ្លាញ់)
១៣. ស៊ុតមាន់ទា