រាជធានីភ្នំពេញ ៖ សាលាសង្កាត់ស្ទឹងមានជ័យបានប្រកាសនៅថ្ងៃទី២៣ ខែមករានេះថា រកឃើញស្ត្រីម្នាក់វិជ្ជមាន (+) Omicron នៅទីតាំងផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ សង្កាត់ស្ទឹងមានជ័យទី១ ។
ជាក់ស្តែងនៅថ្ងៃទី២៣ ខែមករានេះ ក្រុមការងារសង្កាត់ ភូមិ ក៏បានចុះពិនិត្យមើលដល់ទីផ្ទះជួលផងដែរ ដោយហេតុផ្ទះជួលមិនអំណោយផល មានបន្ទប់ជួលច្រើន ទើបស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាធានីភ្នំពេញបញ្ជូនអ្នកជម្ងឺ (+) Omicron ទៅកាន់មណ្ឌលព្យាបាល ។
ជាចុងក្រោយអាជ្ញាធរ សូមជម្រាបជូន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅទទួលការចាក់វ៉ាក់សាំង ដូសទី៤ ឲ្យបានគ្រប់គ្នា ។
ជាពិសេស សូមគោរពអនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ៕