តម្រងនោមមានតួនាទីយ៉ាងសំខាន់ក្នុងការសំអាតរាងកាយរបស់អ្នក ព្រមទាំងសំអាតឈាម។ ប្រសិនជាតម្រងនោមរបស់អ្នកមានការស្ទះ វានឹងមិនអាចមានលទ្ឋភាពពេញលេញទេក្នុងការលាងសំអាតឈាមរបស់អ្នក។
ដូច្នេះដើម្បីរក្សា និងធ្វើឪ្យតម្រងនោមមានសុខភាពល្អ និងអាចដំណើរការរាងកាយបានល្អ អ្នកគួរតែត្រូវធ្វើតាមវិធីសាមញ្ញៗដូចខាងក្រោម៖
១.ញ៉ាំទឹកឪ្យបានច្រើន
ការខ្សោះជាតិទឹក វាអាចបង្កឪ្យមានបញ្ហាតម្រងនោម ហើយឱកាសនេះ អាចមានរហូតដល់២០ភាគរយឯណោះ។ ដូច្នេះ អ្នកត្រូវធ្វើការញ៉ាំទឹកឪ្យបានច្រើនយ៉ាងតិច២លីត្រជារៀងរាល់ថ្ងៃ ហើយទឹកញ៉ាំទៀតសោធវាមិនមែនត្រឹមតែល្អសំរាប់តម្រងនោមតែប៉ុណ្ណោះ នោះទេ វាល្អសំរាប់រាងកាយទាំងមូលតែម្តងឧទាហរណ៍ធ្វើឪ្យការបន្ទោបង់បាន ស្រួលជាដើម។ វិធីដែលល្អ ដើម្បីឪ្យអ្នកមានឱកាសញ៉ាំទឹកបានច្រើនជាប្រចាំ អ្នកត្រូវមានដបផ្ទុកទឹក នៅកន្លែងធ្វើ ក្នុងកាតាប នៅក្នុងឡាន និងញ៉ាំឪ្យបានច្រើនពេលដែលអ្នកញាំអាហារ។
២.ញាំទឹកដោះគោ
ប្រសិនជាមានលទ្ឋភាព អ្នកត្រូវញ៉ាំទឹកដោះគោឪ្យបាន១ ឬ២កែវជារៀងរាល់ថ្ងៃ ព្រោះជាតិកាល់ស្យូមនៅក្នុងទឹកដោះគោះ អាចកាត់បន្ថយគ្រោះថ្នាក់នៃសម្ពាធឈាម ដែលអាចប៉ះពាល់ដល់សរសៃឈាមក្រហម។ ជាតិកាលស្យូមនេះអាចកាត់មន្ថយបានដល់ទៅ២៥ភាគរយ។
៣.កាត់បន្ថយការញាំប្រៃ
ការញ៉ាំអាហារដែលមានជាតិប្រៃខ្ពស់អាចធ្វើឪ្យមានគ្រោះនៅក្នុង តម្រងនោម។ កាលណាបរិមាណអំបិលច្រើនមាននៅក្នុងរាងកាយ វាអាចរុញច្រើនជាតិកាលស្យូមចូលទៅក្នុងតម្រងនោម ជាជាងការចូលទៅក្នុងឆ្អឹង។ ដូច្នេះអ្នកត្រូវចៀសវាងញ៉ាំអាហារដែលមានជាតិប្រៃខ្លាំង ហើយយកល្អត្រូវញ៉ាំបន្លែឪ្យបានច្រើន៕