ការសិក្សាថ្មីចំនួនបីបង្ហាញថា ការចាក់ដូសជំរុញនៃវ៉ាក់សាំងកូវីដ ១៩ ់អាចការពារមិនអោយឈឺធ្ងន់ឬក៏ស្លាប់ដោយសារមេរោគបំប្លែងថ្មី អូមីក្រុង។
ការសិក្សាទាំងនេះធ្វើឡើងនៅអាមេរិក។ ការចាក់វ៉ាក់សាំងដូសទី 3 នៃវ៉ាក់សាំង Pfizer ឬ Moderna មានប្រសិទ្ធភាព 90% ក្នុងការបង្ការ ការសម្រាកនៅមន្ទីរពេទ្យ ហើយយ៉ាងហោចណាស់ 82% មានប្រសិទ្ធភាពក្នុងការបង្ការ ឈឺធ្ងន់ ចូលបន្ទប់សង្គ្រោះបន្ទាន់។
“ដំណឹងល្អគឺថាសម្រាប់អ្នកដែលបានទទួលវ៉ាក់សាំងដូសជំរុញ ទីបី ប្រសិទ្ធភាពនៃបីដូសគឺខ្ពស់ណាស់ ហើយការពារប្រឆាំងនឹង ជំងឺកម្រិតមធ្យម និងធ្ងន់ធ្ងរ” ។
នេះគឺជាទិន្នន័យដំបូងដែលបង្ហាញពីកម្រិតការពារពិតប្រាកដនៅក្នុងសហរដ្ឋអាមេរិក។
មេរោគបំប្លែងថ្មីប្រភេទ អូមីក្រុងកំពុងតែឆ្លងខ្លាំងនៅក្នុងពិភពលោក។ ដូច្នេះលទ្ឋផលនៃការស្រាវជ្រាវទាំងនេះអាចជាដំណឹងល្អហើយលើកទឹកចិត្តមនុស្សអោយចាក់វ៉ាក់សាំងដូសជំរុញ៕