យើងទាំងអស់គ្នា សុទ្ធតែបានដឹងពីអត្ថប្រយោជន៍ នៃការព្យាបាលដ៏មានប្រសិទ្ធភាពរបស់ទឹកឃ្មុំ និងឈើអែម។ ប៉ុន្តែ មនុស្សភាគច្រើន មិនបានដឹងទេថា គ្រឿងផ្សំទាំងពីរនេះ គឺជារូបមន្តដ៏សាកសិទ្ធមួយផងដែរ ក្នុងការសម្រកទម្ងន់។
យើងសូមធ្វើការណែនាំ នូវវិធីងាយៗ ក្នុងការធ្វើភេសជ្ជៈជួយសម្រកទម្ងន់ដល់អ្នកបាន បើទោះជាអ្នក គ្រាន់តែអង្គុយនៅលើកៅអី ដោយពុំមានពេលហាត់ប្រាណក៏ដោយ។
គ្រឿងផ្សំ ៖
១. ទឹកឃ្មុំ ២ ស្លាបព្រាបាយ
២. ទឹក ២៥០ មីលីលីត្រ
៣. ឈើអែម ១ ស្លាបព្រាបាយ
វិធីធ្វើ ៖
ជាដំបូងអ្នកត្រូវ ដាំទឹកឲ្យពុះ ហើយបន្ទាប់មក ចាក់ទឹកដែលពុះនោះចូលក្នុងឈើអែម ។ យកគម្របមកគ្រប ហើយទុកវាឲ្យត្រជាក់។ នៅពេលដែលវាត្រជាក់ហើយ នោះអ្នកអាចធ្វើការចាក់ទឹកឃ្មុំចូល។ ត្រូវចាំថា មិនត្រូវលាយទឹកឃ្មុំចូលក្នុងទឹកក្តៅនោះទេ ។ យកវាពាក់កណ្តាល មកផឹកក្នុងពេលព្រឹក ហើយទុកពាក់កណ្តាលទៀត សម្រាប់ពេលល្ងាច ដោយរក្សាវាទុកក្នុងទូរទឹកកក។ អ្នកក៏អាចធ្វើវា ក្នុងបរិមាណខុសពីនេះផងដែរ តែសូមចាំថា ត្រូវរក្សាបរិមាណឈើអែម ឲ្យបានពាក់កណ្តាលនៃទឹកឃ្មុំដែលត្រូវលាយ៕