តើអ្នកគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលមិនអាចថែរក្សាសក់របស់អ្នកឱ្យត្រង់បាន បើទោះជាវាមើលទៅមានភាពងាយស្រួលចំពោះអ្នកដទៃ? ប្រសិនបើអ្នកមានសក់ត្រង់ ប៉ុន្តែអ្នកមិនដឹងពីវិធីថែរក្សាវា អត្ថបទនេះគឺល្អបំផុតសម្រាប់អ្នក ដូច្នេះអ្នកគួរតែបន្តអានតទៅទៀត។
១. សិតសក់របស់អ្នកពីក្នុងចេញក្រៅ ដូច្នេះវានឹងមិនជំពាក់មុនពេលត្រូវទឹក។
២. ដាក់សក់ឱ្យសើមជោគ។
៣. ចាក់សាប៊ូកក់សក់លើបាតដៃរបស់អ្នក ហើយធ្វើឱ្យវាបែកពពុះដោយត្រដុសប្រអប់ដៃទាំងពីរ។ បន្ទាប់មកយកសាប៊ូមកកក់សក់ ដោយដុសស្បែកក្បាលរបស់អ្នកដោយប្រើចុងម្រាមដៃនិងត្រូវប្រយ័ត្នដើម្បីមិនឱ្យជំពាក់ចុងសក់ខ្លាំងពេក។ សក់មិនគួរកក់រាល់ថ្ងៃនោះទេ។ ប្រសិនបើអាចកក់តែពីរដងបានហើយក្នុងមួយសប្តាហ៍ឬពីរថ្ងៃម្តង។ ប្រសិនបើអ្នកមានសក់ឡើងប្រេង អ្នកមិនគួរដុសខាត់ស្បែកក្បាលរបស់អ្នកនោះទេ ព្រោះវាបង្ករឱ្យផលិតជាតិប្រេងកាន់តែច្រើន។
៤. បន្ទន់សក់របស់អ្នក៖ ការបន្ទន់សក់អាចជួយរក្សាសក់របស់អ្នកឱ្យមានសុខភាពល្អ ហើយនឹងធ្វើឱ្យវាឆាប់ស្រាយភាពជំពាក់ក្រោយពេលកក់សក់។ ប្រសិនបើអ្នកមានសក់ស្ងួត អ្នកគួរប្រើសាប៊ូបន្ទន់ដែលមានសារធាតុសំណើម។ ប៉ុន្តែប្រសិនបើអ្នកមានសក់ឡើងប្រេង អ្នកគួរប្រើសាប៊ូបន្ទន់តែលើចុងរបស់អ្នកបានហើយ ដើម្បីជួយបង្ការការឡើងប្រេងកាន់តែខ្លាំង។
៥. ទុកក្រាស់ដែលមានចន្លោះធ្មេញធំៗក្នងុបន្ទប់ទឹក ហើយត្រូវសិតសក់របស់អ្នកមុនពេលលាងសាប៊ូបន្ទន់ចេញ។
៦. លាងសម្អាតសាប៊ូបន្ទន់ចេញឱ្យបានស្អាត ដោយត្រូវប្រយ័ត្នមិនត្រូវឱ្យជំពាក់ចុងសក់ឡើយ។
៧. ផ្តិតសក់របស់អ្នកដោយប្រើកន្សែង ហើយសិតសក់របស់អ្នកពីក្នុងចេញក្រៅម្តងទៀត។
៨. កាត់សក់របស់អ្នករៀងរាល់ពី ៤ ទៅ ៦សប្តាហ៍ម្តង ដើម្បីកាត់សក់បែកចុងចេញ។ សក់ត្រង់ប្រហែលជាប្រភេទសក់ដែលងាយនឹងបែកចុងជាងគេ ដូច្នេះអ្នកគួរតែថែទាំវាដោយយកចិត្តទុកដាក់។