មុខដែលសគឺជាអ្វីដែលមនុស្សស្រីគ្រប់រូបត្រូវការបំផុត ប៉ុន្តែនៅពេលដែលសហើយ វាបែរជាមានស្នាមអ៊ុចខ្មៅដែលពិបានជម្រះទៅវិញ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចបំបាត់វាបាននោះ? ខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនក្នុងការសម្អាតវាចេញ។តើមានវិធីណាខ្លះទៅ?
- អ្នកអាចយកក្រូចឆ្មារមកលុបមុខបាន ដោយអ្នកអាចយកទឹកក្រូចឆ្មារកន្លះគ្រាប់យកមកចាក់ក្នុងទឹក បន្ទាប់មកកូរវាឲ្យសព្វទើបលុប ហើយទឹកត្រូវតែជាទឹកក្តៅអ៊ុនៗ មិនត្រូវយកទឹកក្តៅទេ ព្រោះវាអាចបំផ្លាញវីតាមីនCដែលមានក្នុងក្រូចឆ្មារនោះ ហើយក៏មិនត្រូវប្រើដោយមិនលាយទឹកដែរ ព្រោះវាប៉ះពាល់ដល់ស្បែកអ្នកណាស់ បើអ្នកយកតែទឹកដែលច្របាច់ចេញពីក្រូខឆ្មារ ហើយមិនលាយជាមួយទឹក។
- អ្នកក៏អាចយកក្រូចឆ្មារមួយគ្រាប់ដាក់ក្នុងដបមួយ បន្ទាប់មកចាក់ស្រាសចូល ហើយទុកវាមួយយប់ទើបយកមកប្រើប្រាស់ ដោយអ្នកអាចយកប៉ុងផាត់មុខទៅជ្រលក់ក្នុងទឹកក្រូចឆ្មារនោះ បន្ទាប់មកយកមកស្អំលើមុខអ្នកចំនួន១៥នាទីទើបលាងចេញ ហើយធ្វើការម៉ាស្សាមុខអ្នក នោះបើអ្នកព្យាយាមអនុវត្តមួយអាទិត្យ អ្នកនឹងអាចឃើញលទ្ធផលជាមិនខានឡើយ។
- អ្នកអាចយកក្រូចឆ្មារចិតចោលសំបក បន្ទាប់មកយកវាទៅកិនជាមួយត្រសក់ កិនដល់រាងស្អិតៗ ទើបយកមកលាបលើមុខចំនួន២ទៅ៣ដងក្នុងមួយអាទិត្យ វាមិនត្រឹមតែអាចធ្វើឲ្យអ្នកបាត់នូវស្នាមអ៊ុចខ្មៅ ថែមទាំងអាចធ្វើឲ្យស្បែកអ្នកមានសំណើមទៀតផង៕