ស្បែកគឺពិតជាសំខាន់ណាស់សម្រាប់នារីគ្រប់រូប ព្រោះមានតែស្បែកស្អាតទេដែលអាចធ្វើឲ្យអ្នកមានមុខស្អាត តែបើស្បែកអាក្រក់ នោះអ្នកនឹងមិនស្អាតដូចគ្នា ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៨យ៉ាងក្នុងការថែរក្សាស្បែកអ្នកឲ្យស្អាត ហើយថែមទាំងមានសុខភាពល្អទៀតផង។ តើមានវិធីអ្វីខ្លះទៅ?
សម្អាតរន្ធញើស
អ្នកត្រូវតែសម្អាតរន្ធញើសអ្នកដោយមួយអាទិត្យធ្វើមួយទៅពីរដង ព្រោះបើអ្នកមិនសម្អាត នោះមុខអ្នកនឹងមិនអាចមានស្បែកស្អាតដូចមុខអ្នកដទៃឡើយ ព្រោះវាជាកត្តាចំបងក្នុងធ្វើឲ្យមុខអ្នកស្អាត។
មិនត្រូវឲ្យហ្វមលាងមុខនៅលើមុខអ្នកយូរទេ
នៅពេលដែលអ្នកលុបមុខម្តងៗ អ្នកមិនត្រូវទុកហ្វមលាងមុខលើមុខយូរនោះទេ ព្រោះវាអាចប៉ះពាល់ដល់ស្បែកអ្នកណាស់ ដូចនេះនៅពេលដែលអ្នកម៉ាស្សាចប់ អ្នកត្រូវតែលាងចេញឲ្យលឿន ហើយត្រូវលាងឲ្យស្អាតនៅគ្រប់ទីកន្លែងលើមុខ ម្យ៉ាងទៀតការម៉ាស្សាលើមុខក៏មិនត្រូវម៉ាសយូរដែរ។
រក្សាជាតិទឹក
នៅក្រោយពេលដែលអ្នកលុបមុខរួចភ្លាម អ្នកត្រូវតែលាបគ្រឿងសម្អាងផ្សេងៗដែលអាចរក្សាជាតិទឹកលើមុខអ្នក ព្រោះអ្នកមិនត្រូវឲ្យមុខអ្នកស្ងួតសូម្បីតែមួយវិនាទីទេ វាអាចបំផ្លាញមុខអ្នកយ៉ាងងាយ។
បាតដៃរក្សាស្បែក
ក្រោយពេលដែលអ្នកលាបផលិតផលការពារស្បែកមុខអ្នករួច អ្នកអាចយកបាតដៃទាំងសងខាងត្រដុសចូលគ្នាឲ្យក្តៅ បន្ទាប់មកយកមកដាក់លើមុខអ្នកត្រង់ថ្ពាល់ ចង្ការ ថ្ងាស នោះវាអាចជួយឲ្យមុខអ្នកស្រូបយកផលិតផលការពារស្បែកបានលឿន។
ថែរក្សាក្រោយពេលមករដូវ
នៅក្រោយពេលដែលអ្នកអស់រដូវ១០ថ្ងៃ អ្នកត្រូវតែថែរក្សាស្បែកអ្នកឲ្យបានល្អ ព្រោះវាជាពេលវេលាដែលសំខាន់បំផុតដែលអាចធ្វើឲ្យស្បែកអ្នកស្អាតជាងមុន។
មិនត្រូវវ៉ៃមុខ
នៅក្រោយពេលដែលអ្នកលាបផលិតផលការពារស្បែករួច អ្នកមិនត្រូវយកដៃវ៉ៃមុខរបស់អ្នកឡើយ ព្រោះវាអាចធ្វើឲ្យកោសិកាស្បែកខ្មៅដុះឡើងមកងាយបាន។
ទឹកបរិសុទ្ធជូតមុខ
ក្រោយពេលដែលអ្នកលុបមុខរួច អ្នកត្រូវតែយកទឹកបរិសុទ្ធមកជូតលើមុខអ្នកម្តងទៀត ដោយប្រើសម្លីជ្រលក់រួចយកមកជូត នោះវានឹងអាចធ្វើឲ្យស្បែកមុខអ្នកកាន់តែស្អាត។
គេងមុនម៉ោង១១
អ្នកត្រូវតែមានទម្លាប់គេងពីព្រលប់ ក្រោកពីព្រលឹម ព្រោះវាអាចធ្វើឲ្យអ្នកមានស្បែកស្អាតណាស់ ជាងនេះទៅទៀត មិនត្រូវចូលគេងយប់ជ្រៅនោះទេព្រោះវាអាចបំផ្លាញស្បែកអ្នកយ៉ាងងាយបំផុត៕