បើអ្នកចង់បានសុដន់ដែលស្អាត ហើយធំ អ្នកមិនចាំបាច់រត់ទៅមន្ទីរពេទ្យកែសម្ជស្សនោះទេ អ្នកអាចឆ្លងកាត់តាមការបរិភោគអាហារមកធ្វើឲ្យសុដន់អ្នកធំបាន ដូចនេះតើមានអាហារអ្វីខ្លះដែលអាចធ្វើឲ្យសុដន់អ្នកធំនោះ? ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញប្រាប់អ្នកពីអាហារដែលអាចធ្វើឲ្យសុដន់អ្នកធំបាន។
ប្រូខូលី
បើអ្នកចង់ឲ្យសុដន់ធំ អ្នកអាចបរិភោគប្រូខូលីបាន ព្រោះនៅក្នុងផ្កាខៃណាមានសារធាតុជាច្រើន រួមជាមួយវីតាមីនA និងK មានកាលស្យូម និងប្រូតេអ៊ីន ដែលអាចធ្វើឲ្យសុដន់អ្នកធំ និងស្អាត។
ល្ហុងខ្ចី
អ្នកអាចបរិភោគល្ហុងខ្ចីបាន ហើយអ្នកក៏អាចដាំវាជាមួយឆ្អឹងជំនីជ្រូកក៏បានដែរ នោះវានឹងជួយឲ្យសុដន់អ្នកធំ ហើយម្យ៉ាងទៀតនៅក្នុងល្ហុងខ្ចីមានសារធាតុដែលអាចធ្វើឲ្យសុដន់អ្នកលូតលាស់បានល្អទៀតផង នោះវានឹងអាចធំបាននៅពេលដែលអ្នកបរិភោគច្រើន។
ទឹកដោះគោជូរ
អ្នកអាចផឹកទឹកដោះគោជូរមួយថ្ងៃ២ទៅ៣ដងបាន ហើយមិនត្រូវបរិភោគសាច់ច្រើននោះទេ នោះវានឹងជំនួយដល់ទ្រូងអ្នកបាន វានឹងធ្វើឲ្យសុដន់អ្នកលូតលាស់ល្អ ហើយថែមទាំងអាចធ្វើឲ្យអ្នកស្រកទម្ងន់បានទៀតផង។
សណ្តែកដី និងល្ងខ្មៅ
នៅក្នុងសណ្តែកដី និងល្ងខ្មៅ មានវីតាមីនE ដែលអាចធ្វើឲ្យសុដន់អ្នកលូតលាស់បានល្អ នោះវានឹងធំ ហើយមានរាងស្អាតទៀតផងនៅក្រោយពេលដែលអ្នកបរិភោគសណ្តែកដី និងល្ងខ្មៅ។
សណ្តែកសៀង
អ្នកអាចបរិភោគសណ្តែកសៀងបាន ព្រោះនៅក្នុងវាមានប៉ូតាស្យូម និងសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យសុដន់អ្នកលូតលាស់បានល្អ ដូចនេះវានឹងអាចធំជាមិនខានឡើយនៅពេលដែលអ្នកព្យាយាមបរិភោគវា។
វីតាមីនE
នៅពេលដែលអ្នកបរិភោគអាហាររាល់ថ្ងៃ អ្នកត្រូវតែបរិភោគអាហារដែលមានវីតាមីនE និងBឲ្យបានច្រើន ដូចជា ៖ ស្ពៃក្តោប ផ្កាខៃណា ទឹកដោះគោ ថ្លើមជ្រូក សាច់គោ ផ្សិតចំបើង នោះវានឹងអាចធ្វើឲ្យសុដន់អ្នកធំជាមិនខានឡើយនៅពេលដែលអ្នកព្យាយាមបរិភោគ នោះវានឹងអាចស្អាតទៀតផង៕