ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ទទួលទានចេកក្រឡុកទឹកដោះគោទេ ហើយក៏មិនចាប់អារម្មណ៍ដែរថាវាល្អសម្រាប់សុខភាព។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធ្វើភេសជ្ជៈនេះ ព្រមជាមួយអត្ថប្រយោជន៍ ៖
- របៀបធ្វើ
ជាដំបូងត្រូវបកសំបកចេកទុំទំហំធំល្មមចំនួនពី ២ ទៅ ៣ផ្លែសិន បន្ទាប់មកសឹមដាក់ចូលក្នុងម៉ាស៊ីនកិនក្រឡុកលាយជាមួយទឹកពី ២ ទៅ ៣ពែង។ នៅពេលសព្វម៉ដ្ឋចូលគ្នាល្អ ចូរចាក់ភេសជ្ជៈនេះក្នុងកែវ រួចទទួលទាន។ ប្រសិនបើចង់ត្រជាក់ ចូរក្លាសេទុកក្នុងទូរទឹកកកសិន។
- អត្ថប្រយោជន៍
១. គ្រប់គ្រងសម្ពាធឈាម
នេះក៏ព្រោះតែចេកមានផ្ទុកសម្បូរដោយប៉ូតាស្យូមដែលជាជាតិរ៉ែធម្មជាតិមួយជួយទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់។ ប្រសិនបើអ្នកមានបញ្ហាសម្ពាធឈាមឡើងខ្ពស់, ការទទួលទានភេសជ្ជៈទឹកចេកក្រឡុកទឹកដោះគោអាចជួយគ្រប់គ្រងសម្ពាធឈាម ជាពិសេសប្រសិនបើគួបផ្សំជាមួយការធ្វើលំហាត់ប្រាណ, មានរបបអាហារសុខភាពល្អ និងរបៀបរស់នៅមានសុខភាពល្អផង។
២. ទប់ស្កាត់និងព្យាបាលអាការៈទល់លាមក
មានផ្ទុកសម្បូរដោយជាតិសសៃ ហើយការទទួលទានភេសជ្ជៈចេកក្រឡុកទឹកដោះគោមួយកេវជាប្រចាំអាចជួយឱ្យអ្នកបន្ទោរបង់បានស្រួល។
៣. ជួយឱ្យស្រកទម្ងន់
ក្រៅពីព្យាបាលទល់លាមកហើយនោះ ភេសជ្ជៈសម្បូរជាតិសសៃមួយនេះក៏អាចជួយឱ្យស្រកទម្ងន់ដែលលើសផងដែរ។ វាធ្វើឱ្យអ្នកឆ្អែតបានយូរមិនញ៊ាំលើសកម្រិត។
៤. បង្កើនកម្រិតនៃថាមពល
រាល់ពេលទទួលទានភេសជ្ជៈចេកក្រឡុកទឹកដោះគោ គឺអ្នកកំពុងផ្ដល់ឱ្យរាងកាយនូវបរិមាណខ្ពស់នៃវីតាមីន B ដែលគាំទ្រការបំលែងកាបូអ៊ីដ្រាតទៅជាថាមពល។
កំណត់សម្គាល់៖ នេះជាអត្ថបទស្រាវជ្រាវដែលមានបំណងផ្តល់ជូននូវព័ត៌មាន និងចែករំលែកចំណេះដឹង មិនមែនសម្រាប់ជំនួសឱ្យការព្យាបាលដោយគ្រូពេទ្យជំនាញតែម្ដងឡើយ។ វេបសាយសុខភាព Health.com.kh មិនទទួលខុសត្រូវចំពោះការព្យាបាលដោយខ្លួនឯងតាមអត្ថបទខាងលើនោះទេ។ ក្នុងករណីមានបញ្ហាសុខភាព ឬការសង្ស័យពាក់ព័ន្ធណាមួយ សូមធ្វើការណាត់ជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីទទួលការពិនិត្យនិងព្យាបាលឱ្យបានត្រឹមត្រូវទើបប្រសើរ៕