ការរបកស្បែកគឺជាការខូចខាត ឬជាការបាត់បង់នៃស្រទាប់ខាងលើបំផុតនៃស្បែក(epidermis)។ ការរបកស្បែកអាចកើតមានឡើងដោយសារតែការខូចខាតផ្ទាល់ទៅលើស្បែកដូច ជាការរលាកដោយកម្តៅព្រះអាទិត្យ ឬការឆ្លងដោយមេរោគ។ ទោះជាយ៉ាងណាក៏ដោយ, ការរបកស្បែកអាចជារោគសញ្ញានៃជំងឺរបស់ប្រព័ន្ធភាពសុំា ឬជំងឺដទៃទៀតផងដែរ។
ការមានកន្ទួល, ការរមាស់, ភាពស្ងួតនិងបញ្ហានៃស្បែកដទៃទៀតអាចជាការរួមផ្សំទៅនឹងការរបកស្បែក។
ដោយសារតែជំងឺមួយចំនួនអាចបណ្តាលអោយមានការរបកស្បែក, វាជារឿងសំខាន់ដែលត្រូវធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័ស។
មូលហេតុនាំអោយរបកស្បែក
ការរបកស្បែកអាចត្រូវបានបណ្តាលមកពីៈ
-រលាក(irritation) ឬការខូចខាតនៅលើស្បែក
-ការត្រូវពន្លឺព្រះអាទិត្យ ឬអាកាសធាតុស្ងួត
-ត្រូវកំដៅខ្លាំងពេក ជាពិសេសនៅពេលដែលស្បែកមិនមានការដកដង្ហើមបាន
-ប្រតិកម្មអាឡែស៊ី
-ការឆ្លងដោយមេរោគ
-ជំងឺលើប្រព័ន្ធភាពសាំ(Immune system disorders)
-ប្រភេទនៃជំងឺមហារីកមួយចំនួន
ជំងឺ និងលក្ខខ័ណ្ឌជាក់លាក់ដែលអាចបណ្តាលអោយមានការរបកស្បែករួមមានៈ
-ជំងឺAthlete’s foot
-ជំងឺស្បែកAtopic dermatitis (eczema)
-ការរលាកស្បែកដែលប៉ះពាល់នឹងអ្វីមួយ (Contact dermatitis)
-ជំងឺស្បែកSeborrheic dermatitis
-ផលវិបាកមកពីការប្រើថ្នាំ
-ការរលាកដោយពន្លឺព្រះអាទិត្យ៕