រាជធានីភ្នំពេញ ៖ សាលាសង្កាត់ស្ទឹងមានជ័យ បានប្រកាសនៅរសៀលថ្ងៃទី២៨ ខែមករានេះថា បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងម្នាក់ទៀត ស្ថិតនៅទីតាំងចាស់ផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២ ។
សាលាសង្កាត់ស្ទឹងមានជ័យបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ (+) Omicron ទៅកាន់មណ្ឌលព្យាបាល ដោយហេតុទីតាំងចាស់មានបន្ទប់ជួលច្រើន សរុបគិតត្រឹមថ្ងៃនេះ សង្កាត់ស្ទឹងមានជ័យទី១ មានអ្នកឆ្លង (+) Omicronសរុប ២នាក់ តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា ៖ កាលពីថ្ងៃទី២៣ ខែមករានេះ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ ក៏បានប្រកាសរកឃើញស្ត្រីម្នាក់ វិជ្ជមានអូមីក្រុងផងដែរ (+) Omicron ។
ជាចុងក្រោយ សូមចូលរួម អនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា ៕