ប្រតិកម្មអាលែហ្សីដែលមានភាពគំរាមកំហែងដល់អាយុជីវិត (ប្រតិកម្មថ្នាំ) អាចបណ្តាលអោយ អ្នកមានស្ហុក គឺជា ការធ្លាក់ចុះនូវសម្ពាធឈាម និង មានវិបត្តិក្នុងការដកដង្ហើមភ្លាមៗ ។ ចំពោះមនុស្ស ដែលមានប្រតិកម្មអាលែហ្សី ប្រតិកម្មថ្នាំអាចកើតមានក្នុងរយៈពេល តែប៉ុន្មាននាទី បន្ទាប់ពី ជនរងគ្រោះ បានប្រឈមនឹង សារធាតុបង្កអោយមានប្រតិកម្មអាលែហ្សីជាក់លាក់ណាមួយ ។
នៅក្នុងករណីមួយ ចំនួន វាអាចនឹងមានប្រតិកម្ម ឬ ប្រតិកម្មថ្នាំកើតមានក្នុងរយៈពេលយូរ ដែលវាអាចនឹងកើតមាន ដោយ មិនមានកត្តាជម្រុញណាមួយ ច្បាស់លាស់ឡើយ។
ប្រសិនបើអ្នកកំពុងស្ថិតនៅជាមួយ នឹងនរណាម្នាក់ដែលកំពុងមានប្រតិកម្មអាលែហ្សី ជាមួយនឹងសញ្ញា នៃប្រតិកម្មថ្នាំ នោះអ្នកត្រូវ ៖
· ធ្វើការទូរស័ព្ទទៅកាន់ក្រុមសង្គ្រោះបន្ទាន់ អោយបានភ្លាមៗ ។
· ធ្វើការសាកសួរជនរងគ្រោះ ប្រសិនបើពួកគេ មានផ្ទុកនូវ epinephrine autoinjector សម្រាប់ ព្យាបាលនូវការវាយប្រហារ របស់ប្រតិកម្មអាលែហ្សីនេះ ( ឧទាហរណ៍មាន EpiPen, Twinject ) ។
· ប្រសិនបើ ជនរងគ្រោះបាននិយាយថា គេត្រូវការប្រើ autoinjector នោះអ្នកត្រូវសាកសួរថា តើអ្នក អាចជួយចាក់ថ្នាំនោះ ទៅកាន់ពួកគេបានដែរឬទេ? ជាធម្មតា វាត្រូវបានគេចាក់នៅត្រង់កំភ្លៅ។
· ដាក់ស្ថានភាពជនរងគ្រោះ អោយដេកផ្ងារ។
· ធ្វើការបន្ធូរខោអាវរបស់ជនរងគ្រោះ និង ប្រើភួយដណ្តប់រាងកាយរបស់ជនរងគ្រោះ។ អ្នកមិន ត្រូផ្តល់អ្វី អោយជនរងគ្រោះផឹកនោះទេ។
· ប្រសិនបើមានការក្អួត ឬ ហូរឈាមចេញពីក្នុងមាត់ នោះអ្នកត្រូវដាក់ដំណេករបស់ជនរងគ្រោះ អោយគេងផ្អៀងវិញ ដើម្បីជៀសវាងនូវការឈ្លក់។
· ប្រសិនបើជនរងគ្រោះ គ្មានសញ្ញានៃការដកដង្ហើម ក្អក ឬ ការធ្វើចលនាអ្វីនោះទេ នោះអ្នកត្រូវ ចាប់ផ្តើមធ្វើចលនាសង្គ្រោះបេះដូង ។
· ត្រូវទទួលនូវ ការព្យាបាលផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ បើទោះជារោគសញ្ញាចាប់មានភាពប្រសើរ ហើយក៏ដោយ។ បន្ទាប់ពីមានប្រតិកម្មថ្នាំ នោះវានឹងអាចទៅរួច ដែលរោគសញ្ញាទាំងនេះ អាចនឹង ចាប់កើតមានឡើងវិញបាន។ ការតាមដាននៅក្នុងមន្ទីរពេទ្យ ក្នុងរយៈពេលជាច្រើនម៉ោង គឺជាអ្វី ដែលចាំបាច់ត្រូវមាន។
ប្រសិនបើអ្នកកំពុងស្ថិតនៅជាមួយនរណាម្នាក់ ដែលកំពុងមានសញ្ញាទាំងនេះ នៃប្រតិកម្មថ្នាំ នោះអ្នក មិនត្រូវរង់ចាំ មើលថាតើរោគសញ្ញាទាំងនោះបានប្រសើរឡើងវិញហើយឬនៅនោះទេ។ អ្នកចាំបាច់ ត្រូវ តែស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ អោយបានភ្លាមៗ។ នៅករណីធ្ងន់ធ្ងរ ប្រតិកម្មថ្នាំដែលមិនបានទទួល ការព្យាបាល គឺអាចបណ្តាលអោយជនរងគ្រោះស្លាប់ បាត់បង់ជីវិត នៅក្នុងរយៈពេលត្រឹមតែកន្លះម៉ោង ប៉ុណ្ណោះ ។ ថ្នាំគ្រាប់ប្រភេទ antihistamine មានដូចជា diphenhydramine ( Benadryl ) គឺមិនមានប្រសិទ្ធ ភាព ក្នុងការព្យាបាលប្រតិកម្មថ្នាំនេះទេ ។ពពួកឱសថទាំងនេះ គឺអាចត្រឹមតែជួយសម្រាលនូវរោគសញ្ញា នៃប្រតិកម្មអាលែហ្សី ប៉ុន្តែ វាមានដំណើរការបានយឺតបំផុត នៅក្នុងករណីប្រតិកម្មក្នុងកម្រិតធ្ងន់ធ្ងរ។
សញ្ញា និង រោគសញ្ញានៃប្រតិកម្មថ្នាំ រួមមានដូចជា ៖
· ប្រតិកម្មអាលែហ្សីនៅលើស្បែក មានដូចជា បន្ទាលត្រអាក,រម៉ាស់ និង ស្បែកក្រហម ឬ ស្លេកស្លាំង។
· មានការហើមប៉ោងនៅលើមុខ, ភ្នែក, បបូរមាត់ និង បំពង់ក។
· មានឧបសគ្គនៅផ្លូវដង្ហើម ដែលអាចនឹងនាំអោយមានការដកដង្ហើមលាន់លឺងឺតៗ ឬ មានវិបត្តិក្នុង ការដកដង្ហើម ។
· ចង្វាក់ជីពចរ ខ្សោយ ឬ ញាប់។
· ក្អួតចង្អោរ ឬ មានរាគ។
· វិលមុខ, សន្លប់ ឬ បាត់បង់ស្មារតី ។
មូលហេតុគន្លឹះដែលនាំអោយមាន ប្រតិកម្មថ្នាំមានដូចជា៖
· ពពួកឱសថមួយចំនួន។
· ប្រភេទអាហារមានដូចជា សណ្តែកខៀវ និង ត្រី។
· សត្វល្អិតខាំ មានដូចជាឃ្មុំ, ឱម៉ាល់ និង ស្រមោចភ្លើង។
ប្រសិនបើអ្នកធ្លាប់មាន ប្រតិកម្មអាលែហ្សីក្នុងកម្រិតធ្ងន់ធ្ងរ កាលពីមុនមក នោះអ្នកត្រូវធ្វើការសាក សួរវេជ្ជបណ្ឌិត ថាតើអ្នកគួរចេញនូវវេជ្ជបញ្ជា ក្នុងការប្រើប្រាស់នូវ epinephrine autoinjector ដើម្បីដាក់ជាប់នៅតាមខ្លួនបានដែរឬទេ ។